ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសន្និបាតបប្រឡងប្រណាំងស្នេហាជាតិផ្នែកយុត្តិធម៌លើកទី ៥

Chia sẻ

(VOVWORLD) -  នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ៥ ផ្នែកយុត្តិធម៌  ដោយអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណីផ្នែកយុត្តិធម៌វៀតណាមនិងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ៣។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសន្និបាតបប្រឡងប្រណាំងស្នេហាជាតិផ្នែកយុត្តិធម៌លើកទី ៥ - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងសន្និបាត 

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះវិស័យយុត្តិធម៌ដែលបានផ្តល់ប្រឹក្សាយោបល់យ៉ាងសកម្មដល់បក្ស រដ្ឋសភានិងរដ្ឋាភិបាល ក្នុងការកសាងនិងបំពេញនូវប្រព័ន្ធច្បាប់ ជាពិសេសនៅក្នុងការអនុវត្តយុទ្ធសាស្រ្តកសាងនិងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់វៀតណាមដល់ឆ្នាំ ២០១០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០២០។ ទន្ទឹមជាមួយគ្នានោះ កំណត់និងដាក់ចេញនូវដំណោះស្រាយដើម្បីឆ្លើយតបចំពោះបញ្ហាថ្មីៗ ដែលកើតឡើងក្នុងដំណើរការសមាហរណកម្មអន្តរជាតិ ក៏ដូចជាផលប៉ះពាល់នៃបដិវត្តឧស្សាហកម្មទី ៤។

ក្នុងអាណត្តិនេះ ក្រសួងយុត្តិធម៌បានសម្របសម្រួលជាមួយក្រសួងនិងស្ថាប័ននានា ដើម្បីផ្តល់ប្រឹក្សាយោបល់ជួយរដ្ឋាភិបាលដាក់ជូនរដ្ឋសភាចំនួន ៦៥ ច្បាប់ រួមទាំងច្បាប់សំខាន់ៗដែលទាក់ទងដោយផ្ទាល់ទៅនឹងសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ កែសម្រួលទំនាក់ទំនងស៊ីវិលនិងសេដ្ឋកិច្ច ដែលក្នុងនោះផ្តោតលើការបង្កើតបរិយាកាសវិនិយោគនិងធុរកិច្ចដែលមានតម្លាភាព និង បើកចំហជាងមុន។

ប្រធានរដ្ឋសភាបានស្នើឲ្យផ្នែកយុត្តិធម៌ ជួយផ្តល់ប្រឹក្សាដល់គណៈកម្មាធិការបក្ស រដ្ឋាភិបាលដើម្បីដាក់ជូនគណៈកម្មាធិការមជ្ឈឹមបក្សលើកទី ១៣ សំដៅពិចារណានិងប្រកាសឱ្យប្រើប្រាស់នូវដំណោះស្រាយស្តីពីយុទ្ធសាស្ត្រក្នុងការកសាងនិងធ្វើឱ្យរដ្ឋសង្គមនិយមវៀតណាម ល្អឥតខ្ចោះ ជាមួយខ្លឹមសារសំខាន់ ២ ស្តីពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌និងយុទ្ធសាស្ត្រច្បាប់របស់វៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យ ២០៤៥៕

ប្រតិកម្មទៅវិញ