ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីនិងសាធារណរដ្ឋបេឡារុស្ស

Chia sẻ

(VOVWORLD) -  តបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី V. Masvienko , ប្រធាន ឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី V. Volodin, ប្រធានាធិបតីសាធារណរដ្ឋបេឡា រុស្សលោក Mikhail Myasnikovich និងប្រធានសភាតំណាង រាស្ត្របេឡារុស្ស លោក Vladimir Andreichenko, នាថ្ងៃទី ៨ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែធ្នូ និងសាធារណរដ្ឋបេឡារុស្ស ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ឆ្នាំ ២០១៩។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីនិងសាធារណរដ្ឋបេឡារុស្ស - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីនិងសាធារណរដ្ឋបេឡារុស្ស

នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅសហព័ន្ធរុស្ស៊ី របស់លោកស្រី Nguyen Thi Kim Ngan ក្នុងនាមជាប្រធានរដ្ឋសភាវៀតណាម។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតសភានៃសហព័ន្ធរុស្ស៊ី ស្តីពីគោលបំណងនៃដំណើរទស្សនកិច្ចនិងទំនាក់ទំនងរវាងប្រទេសទាំងពីរនោះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះគឺមានសារៈសំខាន់ណាស់ ក្នុងគោលបំណង ជំរុញថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីនឹងជួបពិភាក្សាដើម្បីផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនូវ ទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាក់ស្តែងគឺកិច្ចសហប្រតិបត្តិការនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេក វិទ្យា អប់រំ - បណ្តុះបណ្តាលនិងវិស័យសក្តានុពលជាច្រើនទៀត។ ប្រធានឌូម៉ាជាតិរុស្ស៊ី V. Volodin និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា រវាងរដ្ឋសភា វៀតណាមនិងឌូម៉ាជាតិសហព័ន្ធរុស្ស៊ីផងដែរ។

អញ្ជើញវាយតម្លៃអំពីទំនាក់ទំនងវៀតណាម - រុស្ស៊ី ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អប្រសើរលើគ្រប់វិស័យ។ ដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងនេះ ភាគីទាំងពីរចាំបាច់បន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ ដោយធ្វើការយ៉ាងជិតស្និទ្ធដើម្បីបើកចេញឱកាស ក៏ដូចជាដោះស្រាយរាល់បញ្ហាជំពាក់ជំពិន។ ជាពិសេស គាំទ្រគ្នាទៅវិញទៅមក នៅបណ្តាវេទិកាពហុភាគី តំបន់និងអន្តរជាតិ ក៏ដូចជា ពិភក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើបណ្តាបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ