ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបលេខាគណៈកម្មាធិការបក្សខេត្ត Yunnan ប្រទេសចិន Wáng Níng (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានពិភាក្សាអំពីវិធានការជំរុញសក្តានុពលរបស់ភាគីទាំងពីរ ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋានរបស់វៀតណាម និងខេត្តយូណាននាពេលខាងមុខ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលមជ្ឈិមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មូលដ្ឋានវៀតណាម បង្កើតនិងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ជាមួយមូលដ្ឋានចិន ជាពិសេសគឺបណ្តាខេត្តដែលមានព្រំដែនរួមជាមួយខេត្ត Yunnan។ រដ្ឋសភាវៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីអមដំណើរ និងគាំទ្រកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានវៀតណាម និងខេត្តយូណាន ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃភាគីទាំងពីរ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា ភាគីទាំងពីរបង្កើនការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំមូលដ្ឋាន អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងកិច្ចព្រមព្រៀងរវាងខេត្ត Yunnan និងមូលដ្ឋានរបស់វៀតណាម។
លេខាគណៈកម្មាធិការបក្សខេត្ត Yunnan លោក Wáng Níng បានឯកភាពចំពោះសំណើសហប្រតិបត្តិការជាក់ស្តែង របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ដោយអះអាងថា ខេត្ត Yunnan វាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាម និងត្រៀមខ្លួនជាស្រេចធ្វើការជាមួយមូលដ្ឋាននានារបស់វៀតណាម អនុវត្តបានយ៉ាងល្អនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាការយល់ដឹងរួមរវាងខេត្តយូណាន និងក្រសួង សាខា និងមូលដ្ឋានរបស់វៀតណាម៕