ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានចូលរួម AIPA 42 តាមប្រព័ន្ធវីដេអូ (រូបថត៖ VOV) |
ប្រធានគណៈប្រតិភូរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ប្រធានរដ្ឋសភាបានថ្លែងសុន្ទរកថានៅសម័យប្រជុំនេះ។ នៅក្នុងសុន្ទរកថា លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងការតភ្ជាប់ឌីជីថល និងបង្រួញគម្លាតឌីជីថលរវាងបណ្តាប្រទេស និងតំបន់ដើម្បីធានាការអភិវឌ្ឍប្រកបដោយស្មើរៗគ្នា និងនិរន្តរភាពនៅក្នុងតំបន់អាស៊ាន។ ចំពោះមុខនឹងការវិវត្តយ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្ននៃជំងឺកូវីដ-១៩ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖ “ខ្ញុំសូមអំពាវនាវឱ្យមានសាមគ្គីភាពនិងការទទួលខុសត្រូវរួមរបស់ AIPA ក្នុងកិច្ចសហប្រតិបត្តិការនិងការចែករំលែកបទពិសោធន៍ ជាពិសេសការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព។ ខ្ញុំស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងប្លុកនិងជាមួយដៃគូក្នុងការស្រាវជ្រាវ ការអភិវឌ្ឍនិងការចែករំលែកដោយយុត្តិធម៌នូវវ៉ាក់សាំង ថ្នាំនិងឧបករណ៍សម្រាប់ការពារប្រយុទ្ធប្រឆាំងជំងឺ កូវីដ ១៩។ ខ្ញុំក៏សូមស្នើរឲ្យសភានៃប្រទេសផ្សេងៗ ផ្តល់អំណាចបន្ថែមដល់រដ្ឋាភិបាលក្នុងការឆ្លើយ តបប្រកបដោយប្រសិទ្ធភាពចំពោះការរីករាលដាលនៃជំងឺរាតត្បាត កាត់បន្ថយការខូចខាតនិងស្តារសេដ្ឋកិច្ចនិងសង្គមឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ ពីជំងឺរាតត្បាតកូវីដ -១៩”។
នៅចុងបញ្ចប់នៃសុន្ទរកថារបស់ខ្លួន ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាមប្តេជ្ញាបន្តធ្វើជាសមាជិកសកម្មនិងមានទំនួលខុសត្រូវរបស់ AIPA ដើម្បីការអភិវឌ្ឍរបស់ការទូតសភានិងផលប្រយោជន៍របស់ប្រជាជនទាំងអស់នៅអាស៊ាន៕