ប្រធានរដ្ឋស្តីទីចូលរួមពិធីបើកការប្រកួតជើងឯកពិភពលោក UIM F1H2O។ រូបថត៖ TTXVN |
ប្រធានរដ្ឋស្តីទីវៀតណាម លោកស្រី Vo Thi Anh Xuan រួមជាមួយនឹងថ្នាក់ដឹកនាំក្រសួងនិងស្ថាប័ន្ធមជ្ឈឹមមួយចំនួន ថ្នាក់ដឹកនាំខេត្ត Binh Dinh ប្រជាជន និងភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិរាប់ពាន់នាក់បានចូលរួមពិធីបើក។ UIM F1H20 ជាការប្រណាំងម៉ូតូទឹកអន្តរជាតិដ៏ល្បីល្បាញនៅលើពិភពលោក។ ការប្រណាំងបាននាំមកនូវសកម្មភាពកីឡាដ៏ទាក់ទាញភ្នែក និងត្រូវបានចាត់ទុកថា ជាកីឡាលើទឹកដ៏គួរឲ្យទាក់ទាញនិងប្លែកបំផុតមួយនៅក្នុងពិភពលោក។ បន្ទាប់ពីប្រតិបត្តិការរយៈពេល ៣៩ ឆ្នាំ ការប្រកួតបានរៀបចំព្រឹត្តិការណ៍ Grand Prix ចំនួន ២៩៥ លើក នៅក្នុងប្រទេសជាង ៣៣ នៅទូទាំងពិភពលោក៕