ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់បើកចំហតាមអនឡាញស្ដីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងសហភាពអាហ្វ្រិក

Chia sẻ

(VOVWORLD) - លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាល ប្រកៀកស្មាជាមួយប្រទេសអាហ្វ្រិកទាំងអស់ដើម្បីជំនះពុះពារលើការលំបាក ពង្រីក កិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកសន្តិភាពនិងការអភិវឌ្ឍ; ផ្ដល់ជំនួយជាសម្ភារៈបរិក្ខារ ពេទ្យសម្រាប់បង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩។ 

តបតាមការអញ្ជើញរបស់ប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta ប្រធាន ប្ដូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំខែតុលាឆ្នាំ២០២១ នៅយប់ថ្ងៃទី២៨ ខែតុលា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់បើកចំហតាមប្រព័ន្ធវីដេអូ ស្ដីពីកិច្ចសហប្រតិ បត្តិការរវាងអ.ស.បនិងសហភាពអាហ្វ្រិក ក្រោមប្រធានបទ “ពង្រឹងសាមគ្គីភាពដើម្បី សន្តិភាពនិងសន្តិសុខក្នុងបរិយាកាសជម្លោះដែលកំពុងផ្លាស់ប្ដូរ”។
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់បើកចំហតាមអនឡាញស្ដីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងសហភាពអាហ្វ្រិក - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងទៅកាន់កិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VNA)
ថ្លែងនៅកិច្ចពិភាក្សា លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកសរសើរ រាល់សមិទ្ធផលលេចធ្លោនានាដែលបណ្ដាប្រទេសអាហ្វ្រិកសម្រេចបាននាពេលកន្លង មក ដោយកាន់តែផ្សាភ្ជាប់ជាមួយ នឹងតំបន់ដទៃលើវិស័យនយោបាយ សេដ្ឋកិច្ចពាណិ ជ្ជកម្ម ការជួបប្រាស្រ័យវប្បធម៌ មនុស្ស ហើយសម្រេចបានសមិទ្ធផលជាច្រើនគួរឲ្យ លើកទឹកចិត្តក្នុងការអភិវឌ្ឍនិងសមាហរណកម្មផងដែរ។ ទោះយ៉ាងណាក៏ដោយ ប៉ុន្តែ លោកប្រធានរដ្ឋចាត់ទុកថា ប្រទេសអាហ្វ្រិកជាច្រើននៅតែត្រូវស៊ូទ្រាំស្ថានការណ៍ វឹកវរ ជម្លោះ ភេរវកម្ម អំពើហឹង្សាជ្រុលនិយម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាស ធាតុ អសន្តិសុខស្បៀងអាហារ និងប្រភពទឹកជាដើម។
ដើម្បីឲ្យសហគមន៍អន្តរជាតិអាចរួមដៃគ្នាជួយឧបត្ថម្ភប្រទេសអាហ្វ្រិកនានា កសាងឡើងវិញនិងអភិវឌ្ឍប្រទេសជាតិ ឆ្លើយតបនិងស្ដារក្រោយជម្ងឺរាតត្បាត លោក ប្រធានរដ្ឋ Nguyen Xuan Phuc បានលើកឡើងសំណើរចំនួន៥។ ទីមួយ ដោយមាន បាវចនា “ដំណោះស្រាយអាហ្វ្រិកសម្រាប់បញ្ហាប្រឈមរបស់អាហ្វ្រិក” នោះ ប្រទេស ទាំងអស់ក្នុងទ្វីបចាំបាច់ត្រូវពង្រីកយ៉ាងខ្លាំងក្លានូវសមត្ថភាពធ្វើម្ចាស់ លើកកំពស់ លក្ខណៈខ្លួនទីពឹងខ្លួនដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុង ជំរុញការកសាងជំនឿទុកចិត្ត កិច្ចសន្ទនា ប្រគល់សិទ្ធិច្រើនជាងដល់ការចូលរួមរបស់នារីនិងយុវជន។ ទីពីរ ប្រទេស អាហ្វ្រិកនានាចាំបាច់ត្រូវបន្តពូនជ្រុំទំនាក់ទំនងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការ ការធ្វើ សមាហរណកម្ម ពង្រឹងពហុភាគីនិយម លើកត្រដែតស្មារតីគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ ញអ.ស.ប។ ទីបី អ.ស.បនិងសហភាពអាហ្វ្រិកគួរតែសហប្រតិបត្តិការ អនុវត្តន៍គំនិតផ្ដួចផ្ដើម “បញ្ឈប់ស្នូរសម្លេងកាំភ្លើងនៅអាហ្វ្រិកនាឆ្នាំ២០៣០” របៀបវារៈឆ្នាំ ២០៣០ និងរបៀបវារៈឆ្នាំ ២០៦៣ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៃអង្គការទាំងពីរ នេះ។ ទីបួន ពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គការតំបន់ នឹងជួយលើកកំពស់ សមត្ថភាពទូទៅរបស់អង្គការទាំងនេះក្នុងការរាំងខ្ទប់ ដោះស្រាយជម្លោះ ឆ្លើយតបនឹង បញ្ហាប្រឈមតំបន់និងសកល។ ទីប្រាំ ពង្រឹងសន្តិសុខស្បៀងអាហារ រួមចំណែករក្សា ស្ថិរភាពសេដ្ឋកិច្ច សង្គម កសាងមូលដ្ឋានគ្រឹះសន្តិភាពប្រកបដោយនិរន្តរភាព។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាល ប្រកៀកស្មាជាមួយប្រទេសអាហ្វ្រិកទាំងអស់ដើម្បីជំនះពុះពារលើការលំបាក ពង្រីក កិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកសន្តិភាពនិងការអភិវឌ្ឍ; ផ្ដល់ជំនួយជាសម្ភារៈបរិក្ខារ ពេទ្យសម្រាប់បង្ការទប់ស្កាត់ជម្ងឺរាតត្បាត កូវីដ-១៩។ លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ ដែរថា បច្ចុប្បន្ននេះ នាយទាហាន វេជ្ជបណ្ឌិតយោធាជាច្រើនរបស់វៀតណាមកំពុងធ្វើ ការនៅតាមបេសកកម្មអ.ស.បប្រចាំស៊ូដង់ខាងត្បូង សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល ហើយនាពេលខាងមុខ នឹងមានវត្តមាននៅបេសកកម្មផ្សេងៗទៀតនៅទ្វីបអាហ្វ្រិកផង ដែរ៕

ប្រតិកម្មទៅវិញ