ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញចូលរួមនិងអំណរទិវាបុណ្យមហាសាមគ្គីជាតិទាំងមូល ជាមួយបងប្អូនបណ្ដាជនជាតិ។ (រូបថត៖ VNA) |
ក្នុងឱកាសរំលឹកខួបលើកទី ៩៣ នៃការបង្កើតរណសិរ្សឯកភាពជាតិវៀត ណាម (ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ១៩៣០ - ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣) នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ប្រធានរដ្ឋ លោក Vo Van Thuong បានអញ្ជើញចូលរួមនិងអំណរទិវា បុណ្យមហាសាមគ្គីជាតិទាំងមូល ជាមួយបងប្អូនបណ្ដាជនជាតិនៅភូមិ Xay Dung ឃុំ Suoi Trai ស្រុក Son Hoa ខេត្ត Phu Yen។ សំណេះសំណាលជាមួយប្រជាជន លោក ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ស្មារតីមហាសាមគ្គីជាតិទាំងមុល គឺជាប្រពៃណីដ៏ថ្លៃថ្លា របស់ប្រជាជាតិវៀតណាម។ ក៏អាស្រ័យលើស្មារតីមហាសាមគ្គីជាតិទាំងមូល ក្រោម ការដឹកនាំរបស់បក្ស ប្រជាជនបានសម្រេចបុព្វហេតុតស៊ូរំដោះជាតិ និងឯកភាព ប្រទេសជាតិ។
លោកប្រធានរដ្ឋមានប្រសាសន៍ថា ដោយមានអត្រាភាពក្រីក្រនៅតែមានកម្រិតខ្ពស់ ភារកិច្ចសំខាន់បំផុតសម្រាប់ប្រជាជនឃុំ Suoi Trai គឺត្រូវសាមគ្គីគ្នាដើម្បីលុប បំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព; ខិតខំកាត់បន្ថយ អត្រាភាពក្រីក្រពី ៣ ដល់ ៤% ឬខ្ពស់ជាងនេះជារៀងរាល់ឆ្នាំ។ លោកប្រធានរដ្ឋក៏មាន បំណងចង់ឱ្យប្រជាជនយកចិត្តទុកដាក់ និងផ្តល់លក្ខខណ្ឌអំណោយផលបន្ថែមទៀត សម្រាប់អាជីពសិក្សារបស់កូនៗ ព្រោះការសិក្សានៅតែជាមាគ៌ាដើម្បីរួចផុតពីភាព ក្រីក្រប្រកបដោយចីរភាព។ លោកប្រធានរដ្ឋក៏បានណែនាំដល់ស្រុក បន្តវិនិយោគ និងបំពេញគោលដៅកសាងជនបទថ្មី; សម្រេចឲ្យបានល្អនូវភារកិច្ចនយោបាយ-សេដ្ឋកិច្ច វប្បធម៌-សង្គមនៅមូលដ្ឋាន។ ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក Vo Van Thuong និងថ្នាក់ដឹកនាំរណសិរ្ស មាតុភូមិវៀតណាម; ខេត្ត Phu Yen ប្រគល់អំណោយដល់កម្មាភិបាលគ្រប់គ្រងផ្នែក អប់រំ គ្រូបង្រៀនឆ្នើម អ្នកមានកិត្យានុភាព និងសិស្សានុសិស្សពូកែ៕