(VOVworld)-នាយប់ថ្ងៃទី២៣កញ្ញា តាមម៉ោងវៀតណាម ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀត ណាមបានចាកចេញពីក្រុងហាណូយ អញ្ជើញទៅចូលរួមសន្និសីទកំពូលអ.ស.ប សំដៅអនុម័តលើររបៀបវារៈ២០៣០និងការអភិវឌ្ឍន៍និរន្តភាព រួមទាំងបណ្តា ព្រឹត្តិការណ៍ទាក់ទិននានានៅក្រុងញ៉ូវយ៉ករបស់អាមេរិកចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី ២៨កញ្ញាឆ្នាំ២០១៥តាមសេចក្តីអញ្ជើញរបស់អគ្គលេខាធិការអ.ស.បលោក Ban
Ki moon និងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយបាចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០កញ្ញាតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋគុយបាលោក Raul Catro
Ruz។
ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ដោយចំនឹងឱកាសរំលឹកខួប លើកទី៧០នៃទិវាបង្កើតអ.ស.ប និងរំលឹកខួបលើកទី៥៥នៃទិវាបង្កើតទំនាក់
ទំនង ការទូតវៀតណាម-គុយបា។ ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋវៀត
ណាមនឹងអញ្ជើញចូល រួមរាល់ព្រឹត្តិការណ៍នៅសន្និសីទកំពូលអ.ស.ប និង
ជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ របស់ប្រទេសជាសមាជីកមួយចំនួនផងដែរ៕