ប្រធានរដ្ឋលោក Tran Dai Quang ក៏បានទៅសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះបក្សភាគ អាជ្ញាធរនិងប្រជាជនបណ្ដាជនជាតិនៅឃុំ Ro Koi ស្រុក Sa Thay (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី២ កុម្ភៈ លោក Tran Dai Quang បានទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះកម្មាភិបាល យុទ្ធជននៅប៉ូស្តិ៍ការពារព្រំដែន Ro Koi នៅស្រុក Sa Thay។ នៅទីនេះ លោកប្រធានរដ្ឋសង្កត់ធ្ងន់ថា កម្មាភិបាលនិងយុទ្ធជននៅប៉ូស្តិ៍ការពារព្រំដែន Ro Koi បានបំពេញល្អនូវភារកិច្ចគ្រប់គ្រង ការពាររឹងមាំអធិបតេយ្យភាពជាតិ។
(រូបថត៖ VOV) |
នាថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang ក៏បានទៅសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះបក្សភាគ អាជ្ញាធរនិងប្រជាជនបណ្ដាជនជាតិនៅឃុំ Ro Koi ស្រុក Sa Thay ផងដែរ។ លោកប្រធានរដ្ឋសំដែងក្ដីសប្បាយរីករាយដោយឃើញថា ទោះបីជួបការលំបាកជាច្រើនក្ដី ប៉ុន្តែឃុំ Ro Koi នាពេលកន្លងទៅទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់លើវិស័យជាច្រើន ក្នុងនោះមានការផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំដាំដុះ ដូចជាដាំដើមកៅស៊ូ ម្រេច ស្រូវទឹក បើកទូលាយការចិញ្ចឹមបសុសត្វនិងសត្វពាហនៈដើម្បីលើកកំពស់ជីវភាពរស់នៅជាបណ្ដើរៗ៕