ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយប្រធានអង្គការ Word Vision លោក Kevin Jenkins

Chia sẻ
(VOVworld) - នារសៀលថ្ងៃទី២៨ កញ្ញា នៅរដ្ឋធានី
ហាណូយ ប្រធានរដវៀតណាមលោក Tran Dai
Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធាន
អង្គការទស្សនៈវិស័យពិភពលោក (World Vision
International) លោក Kevin Jenkins ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយប្រធានអង្គការ Word Vision លោក Kevin Jenkins - ảnh 1
ប្រធានរដវៀតណាមលោក Tran Dai Quang (ខាងស្ដាំ)និងប្រធានអង្គការទស្សនៈវិស័យពិភពលោកលោក Kevin Jenkins (រូបថត៖Nhan Sang/TTXVN)

(VOVworld) - នារសៀលថ្ងៃទី២៨ កញ្ញា នៅរដ្ឋធានីហាណូយ ប្រធានរដវៀត
ណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធានអង្គការ
ទស្សនៈវិស័យពិភពលោក (World Vision International) លោក Kevin Jenkins ដែល
កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ប្រធានរដ្ឋលោក Tran Dai Quang
សង្កត់ធ្ងន់ថា បណ្ដាកម្មវិធី គំរោងការណ៍របស់អង្គការទស្សនៈវិស័យពិភពលោក
នៅវៀតណាម មិនត្រឹមតែរួមវិភាគទានយ៉ាងសកម្មចំពោះការងារកាត់បន្ថយភាព
ក្រីក្ររបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងឧទ្ទេសនាមវិធីសាស្ត្រថ្មីនិងនិរន្តរភាព
ក្នុងការថែទាំកុមារ លើកកំពស់ការយល់ដឹងនិងលើកទឹកចិត្តការចូលរួមក្នុងសកម្ម
ភាពសហគមន៍របស់នារីនិងជនរួមជាតិជាជនជាតិភាគតិចនៅតំបន់ដែលមាន
ជីវភាពរស់នៅលំបានរបស់វៀតណាមទៀតផង។
រីឯខ្លួនវិញ ប្រធានអង្គការទស្សនៈវិស័យពិភពលោកលោក Kevin Jenkins
សន្យាថា នឹងបន្តសហការជាមួយរដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តន៍គោលដៅ
សហសវត្សនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅវៀតណាម ជាពិសេសគឺក្នុង
ការកាត់បន្ថយភាពក្រីក្រ។ព្រមទាំងអះអាងថា នឹងបន្តជួយឧបត្ថម្ភវៀតណាម
ក្នុងការអភិវឌ្ឍន៍សុខាភិបាល អប់រំបណ្ដុះបណ្ដាលនិងទប់ទល់នឹងបម្រែបម្រួល
អាកាសធាតុ៕

ប្រតិកម្មទៅវិញ