ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ (រូបថត៖ VOV) |
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងត្បូង របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងឋានៈជាប្រមុខរដ្ឋ និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានរដ្ឋវៀតណាមទៅកាន់កូរ៉េខាងត្បូង ក្រោយរយៈពេល ១១ ឆ្នាំមក។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏ជាថ្នាក់ដឹកនាំជាន់ខ្ពស់បរទេសដំបូងគេ ដែលមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ចាប់តាំងពីប្រធានាធិបតី Yoon Suk-yeol ឡើងកាន់អំណាចក្នុងខែឧសភា ឆ្នាំ ២០២២។ ដើម្បីបង្ហាញពីការយកចិតុ្តទុកដាក់របស់កូរ៉េខាងត្បូងក្នុងទំនាក់ទំនងជាមួយវៀតណាម សកម្ម ភាពទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានប្រារព្ធឡើងប្រកបដោយពិធីការដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតី លោក Yoon Suk-yeol បានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូង ដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។
ជាមួយនឹងសកម្មភាពជិត ៣០ ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ បើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង៕