ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានសភាជាន់ទាបហ្វីលីពីន

Chia sẻ
(VOVworld) - ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទកំ
ពូល APEC លើកទី២៣ នៅ រដ្ឋធានីម៉ានីលរបស់ហ្វី
លីពីន នាព្រឹកថ្ងៃទី១៧ វិច្ឆិកា ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយ
ប្រធានសភាជាន់ទាបហ្វីលីពីន លោក Faliciana Belmonte។
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានសភាជាន់ទាបហ្វីលីពីន - ảnh 1

(VOVworld) - ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទកំពូល APEC លើកទី២៣ នៅ
រដ្ឋធានីម៉ានីលរបស់ហ្វីលីពីន នាព្រឹកថ្ងៃទី១៧ វិច្ឆិកា ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានមានជំនួបសន្ទនាជាមួយប្រធានសភាជាន់ទាបហ្វីលីពីនលោក
Faliciana Belmonte។នៅទីនេះ លោក Truong Tan Sang បានចាត់ទុកថា ការដែល
ប្រទេសទាំងពីរចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមបង្កើតទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្របន្ទាប់ពីជំនួបចរចារជាមួយប្រធានាធិបតីហ្វីលីពីននារសៀលថ្ងៃដដែល
បានបើកចេញសម័យកាលថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយជំរុញទំនាក់
ទំនងទ្វេភាគីនិងរួមចំណែកនាំមកនូវសន្តិភាពនិងស្ថិរភាពនៅ តំបន់។

រីឯលោកប្រធានសភាជាន់ទាបហ្វីលីពីន Faliciana Belmonte បានឲ្យដឹងថា ចំពោះ
ហ្វីលីពីន ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍សុទ្ធតែជាមិត្តភក្ដិ ប៉ុន្តែវៀតណាម
ជានិច្ចកាលត្រូវបានលៃទុកនូវមនោសញ្ចេតនាពិសេស។លោក Faliciana Belmonte
បានឲ្យដឹងថា ហ្វីលីពីនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធិ ផលរបស់
វៀតណាមក្នុងការទាក់ទាញវិនិយោគពីបរទេស ហើយនឹងស្រាវជ្រាវ ពីស្ថានភាព
ជាក់ស្ដែងនៅវៀតណាមដើម្បីកែលំអរយន្តការគោលនយោបាយ៕

ប្រតិកម្មទៅវិញ