ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងក្រុមគ្រួសារអតីតប្រធានរដ្ឋ លោក Ton Duc Thang។ រូបថត៖ (Thong Nhat/TTXVN) |
អញ្ជើញទៅសួរសុខទុក្ខគ្រួសារអតីតប្រធានរដ្ឋ Ton Duc Thang (១៨៨៨-១៩៨០) ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងអំពីដំណើរជីវិតបដិវត្តន៍របស់លោកប្រធានរដ្ឋ Ton Duc Thang ដែលបងប្អូនជនរួមជាតិស្រឡាញ់រាប់អានហៅថា អ៊ំ Ton -ផ្សាភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រនៃការតស៊ូរបស់ប្រជាជាតិក្នុងសតវត្សទី ២០; គឺជានិមិត្តរូបដ៏ពិសិដ្ឋនៃផែនមហាសាមគ្គីរបស់ប្រជាជាតិវៀតណាមទាំងមូល។ នៅឆ្នាំ ១៩៦០ អ៊ំ Ton ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសឱ្យកាន់តំណែងជាអនុប្រធានរដ្ឋ ហើយពីឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៨០ បានកាន់តំណែងជាប្រធានរដ្ឋ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc មកអុជធូប រំលឹកវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋ Tran Dai Quang។ (រូបថត៖ Thong Nhat/TTXVN) |
ក៏នារសៀលថ្ងៃទី១ ខែមករា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខក្រុមគ្រួសារ និងរំលឹកវិញ្ញាណក្ខន្ធលោក Tran Dai Quang (១៩៥៦-២០១៨) ប្រធានរដ្ឋក្នុងសម័យកាល ២០១៦-២០១៨ ផងដែរ៕