ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ទទួលជួប​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី មកជំរាបលា

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២០ មករា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតម៉ាឡេស៊ី Dato Sharifah Norhana Syed Mustaffa មកជំរាបលា ក្នុងឱកាសលោកស្រីបញ្ចប់បេសកកម្មការទូត។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ទទួលជួប​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី មកជំរាបលា - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លោកស្រី Dato Sharifah Norhana Syed Mustaffa (រូបថត៖ VNA)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phucបានអបអរសាទរចំពោះលោកស្រី Dato Sharifah Norhana Syed Mustaffa ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ដែលបានបំពេញបេសកកម្មការទូតយ៉ាងល្អប្រសើរនៅវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់លោកស្រីក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនារយៈពេលកន្លងទៅ។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅបណ្ដាវេទិកាតំបន់ និងអន្តរជាតិ ក្នុងនោះមានការរួមចំណែកដ៏សំខាន់របស់លោកស្រីឯកអគ្គរដ្ឋទូតក្នុងការតភ្ជាប់ ព័ត៌មានរវាងប្រទេសទាំងពីរ។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើតនោះ លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធិថែមទៀត រួមជាមួយបណ្ដាប្រទេសអាស៊ានរក្សាយ៉ាងរឹងមាំសាមគ្គីភាព និងសម្លេងរួម មជ្ឈភាព ធានាសន្តិភាព សន្តិសុខ ស្ថិរភាពនៅសមុទ្រខាងកើត៖ ជំរុញការអនុវត្ត DOC ហើយធ្វើការចរចាសំដៅសម្រេចឲ្យបាន COC ប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែងនិងស្របតាមច្បាប់អន្តរចាតិ ក្នុងនោះមានUNCLOS ១៩៨២។

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Dato Sharifah Norhana Syed Mustaffa បានសម្តែងសេចក្តីរីករាយដែលបានបំពេញបេសកកម្មការទូតនៅវៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូតមានគោលបំណងថា ប្រទេសទាំងពីរជំរុញទំនាក់ទំនងសហប្រតិបត្តិការឡើងកម្ពស់ថ្មីមួយ ជាពិសេសគឺលើវិស័យពាណិជ្ជកម្ម និងការវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ