ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Hyosung លោក Cho Hyun Joon។ (រូបថត៖ VOV) |
ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Hyosung លោក Cho Hyun Joon លោក ប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការវិនិយោគប្រកបដោយ ប្រសិទ្ធភាពរបស់ Hyosung នៅវៀតណាម ហើយកំពុងមានផែនការពង្រីកការ វិនិយោគនៅវៀតណាម ព្រមទាំងស្នើឲ្យសម្ព័ន្ធក្រុមហ៊ុននេះបង្កើនទុនវិនិយោគឡើងទ្វេដងនៅវៀតណាមផងដែរ។
លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបជាមួយអនុប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung Electronics លោក Han Jong-hee។ (រូបថត៖ VNA) |
ក្នុងជំនួបជាមួយអនុប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung Electronics លោក Han Jong-hee លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយ តម្លៃខ្ពស់ចំពោះផែនការរបស់សម្ព័ន្ធក្រុមហ៊ុនអំពីការពង្រីកការវិនិយោគនៅវៀតណាម ដោយបង្កើនដើមទុនដល់ ២០ ពាន់លានដុល្លារអាមេរិក ហើយសម្ដែងគោលបំណងថា Samsung បន្ត បណ្តាក់ទុននៅវៀតណាមក្នុងវិស័យឧស្សាហកម្មគាំទ្រ បច្ចេកវិទ្យា ឆ្លាតវៃ នាំវៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកម្មឈានមុខគេហើយចាប់យកបាន នូវឱកាសនៃបច្ចេកវិទ្យាថ្មីៗ។
ទទួលជួបជាមួយលោក Kang Seoghoon ប្រធាននិងជានាយកប្រតិបត្តិធនាគារ KDB លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យ KDB បន្ត ជួយឧបត្ថម្ភសហ គ្រាសកូរ៉េខាងត្បូងដើម្បីមកបណ្តាក់ទុននិងធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀត ណាម ជាពិសេសក្នុងការអភិវឌ្ឍហិរញ្ញវត្ថុបៃតង ប្រកបដោយចីរភាព ជំរុញការអភិវឌ្ឍ ទីផ្សារមូលបត្របំណុលបៃតង តាមយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងដំណាក់កាល ២០២១-២០៣០។ លោកប្រធាននិងនាយកប្រតិបត្តិ KDB មានបំណងចង់ចែក រំលែកបទពិសោធន៍អភិវឌ្ឍ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅវៀតណាម; ជួយឧបត្ថម្ភនូវដើមទុនសម្រាប់សហគ្រាសកូរ៉េខាងត្បូងក្នុងវិស័យអាទិភាពនានារបស់វៀតណាមដូចជា ការអភិវឌ្ឍបៃតង បរិស្ថាន ថាមពលស្អាត ជាដើម៕