ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នងពិធី (រូបថតៈ TTXVN) |
អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានគូសបញ្ជាក់ថា វៀត ណាមយកចិត្តទុកដាក់និងផ្តល់អាទិភាពសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច ពាណិជ្ជកម្មនិងវិនិយោគជាមួយចិន និងមានបំណងចង់ឲ្យប្រទេសទាំងពីរ កសាងទិសដៅ ដំណោះស្រាយនិងវិស័យសហប្រតិបត្តិការជាក់ស្តែងដោយុទ្ធសាស្ត្រយូរអង្វែង។
ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានេះ សហគ្រាសនៃប្រទេសទាំងពីរបានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យមួយចំនួនផងដែរ។
ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានេះ សហគ្រាសនៃប្រទេសទាំងពីរបានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យមួយចំនួនផងដែរ។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជួប សន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang។ |
នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជួប សន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang។ នៅក្នុងជំនួបនេះ លោក Tran Dai Quang បានស្នើឲ្យនាយករដ្ឋមន្ត្រីចិន លោក Li Keqiang បន្តផ្តោតការយកចិត្ត ទុកដាក់និងអនុវត្តប្រកបដោយប្រសិទ្ធភាពវិធានការមួយចំនួន សំដៅលើកកំពស់ គុណភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លើវិស័យពាណិជ្ជកម្ម លោកប្រ ធានរដ្ឋវៀតណាមស្នើឲ្យចិនបន្តលក្ខណៈងាយស្រួលសម្រាប់ប្រទេសទាំងពីរបើក ទូលាយកិច្ចសហប្រតិបត្តិការ។
រីឯលើវិស័យហិរញ្ញវត្ថុ លោកTran Dai Quang បានស្នើឲ្យចិនបង្កលក្ខណៈ ងាយស្រួលដើម្បីវៀតណាមអាចទាក់ទងផ្ទាល់ជាមួយប្រភពឥណទានអនុគ្រោះ ក្នុងក្របខ័ណ្ឌអាស៊ាន-ចិន មេគង្គ-Lancang។
នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានអះអាងថា បក្ស រដ្ឋនិងប្រជាជនចិន ជានិច្ចកាលគោរពនូវទំនាក់ទំនងអ្នកជិតខាងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់ វិស័យចិន-វៀតណាម៕