ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិរបស់ក្រសួងនគរបាល

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី១៤កក្កដា នៅទីក្រុងហាណូយ ក្រសួងនគរបាលបានរួម សហការជាមួយក្រសួងការពារប្រទេស វិទ្យាស្ថាននយោបាយជាតិហូជីមិញ 
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិរបស់ក្រសួងនគរបាល - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងសិក្ខាសាលា

(VOVworld)-នាព្រឹកថ្ងៃទី១៤កក្កដា នៅទីក្រុងហាណូយ ក្រសួងនគរបាលបានរួម
សហការជាមួយក្រសួងការពារប្រទេស វិទ្យាស្ថាននយោបាយជាតិហូជីមិញ រៀបចំ
 សិក្ខាសាលាថ្នាក់ជាតិស្តីពីការជ្រួតជ្រាបនិងអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និ
បាតលើកទី ១២របស់បក្ស ស្តីពីការធានាការការពារជាតិ សន្តិសុខ និងកសាងកង
កម្លាំងប្រដាប់ អាវុធប្រជាជនក្នុងដំណាក់កាលបច្ចុប្បន្ន។ សិក្ខាសាលានេះ​ សំដៅ
រួមចំណែកបង្កើត “ការផ្លាស់ប្តូរអំពីមនសិការ ឯកភាពឆន្ទៈនិងសកម្មភាពក្នុងបក្ស
 និងការស្រុះចិត្តគំនិត ក្នុងប្រជាជន ព្រមទាំងលើកទឹកចិត្តបក្សទាំងមូល ប្រជាជន
ទាំងមូលនិងកងទ័ពទាំង​មូលពង្រីកនូវស្មារតីស្នេហាជាតិនិងអនុវត្តប្រកបដោយ
ជោគជ័យសេចក្តីសម្រេចចិត្ត លើកទី១២របស់បក្ស”។ អញ្ជើញចូលរួមក្នុងសិក្ខា
សាលានេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានផ្តល់អនុសាសន៍ថា៖

        “ត្រូវធ្វើការវាយតម្លៃនូវស្ថានភាព លទ្ធផលអនុវត្តភារកិច្ចការពារមាតុប្រទេស
 ការពារសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់ សុវត្ថភាពសង្គម ហើយគួរដាក់ស្នើរជូន
បក្ស និងរដ្ឋនូវគោលនយោបាយ ដំណោះស្រាយដែលរួមចំណែកអនុវត្តប្រកប
ដោយជោគ ជ័យនូវគោលមាគ៌ារបស់បក្សនិងរដ្ឋលើវិស័យការពារជាតិនិងសន្តិសុខ
។​ខណៈពេល សេចក្តីសម្រេចចិត្តត្រូវបានផ្សព្វផ្សាយជាធរមាននោះ គឺត្រូវធ្វើ យ៉ាង
ម៉េចដើម្បីអនុវត្តជាក់ស្តែងនូវកម្មវិធីសកម្មភាព គម្រោងការ វិធានការនិងផែនការ
អនុវត្តសំដៅនាំសេចក្តីសម្រេចចិត្តរបស់បក្ស ឈានចូលជីវភាពរស់នៅ”។

        ប្រធានរដ្ឋលោក Tran Dai Quang បានស្នើថា​បន្ទាប់ពីសិក្ខាសាលានេះ គប្បីប្រ មូលមតិយោបល់ទាំងអស់ដើម្បីនាំចេញនូវគោលនយោបាយ ដំណោះស្រាយសំដៅ បង្កើននិងលើកកំពស់ប្រសិទ្ធភាពក្នុងការដឹកនាំរបស់បក្សនិងរដ្ឋចំពោះវិស័យការពារជាតិ សន្តិសុខនិងកសាងកម្លាំងប្រដាប់អាវុធប្រជាជន៕

ប្រតិកម្មទៅវិញ