ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៦០នៃទិវាប្រពៃណីសម្ព័ន្ធយុវជនវៀតណាម

Chia sẻ
(VOVworld)-ពិធីរំលឹកខួបលើកទី៦០នៃទិវាប្រពៃណីសម្ព័ន្ធយុវជនវៀតណាមថ្ងៃទី១៥ តុលានិងប្រគល់ពានរង្វាន់ “ថ្ងៃទី១៥តុលា” 
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៦០នៃទិវាប្រពៃណីសម្ព័ន្ធយុវជនវៀតណាម - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៦០នៃទិវាប្រពៃណីសម្ព័ន្ធយុវជនវៀតណាម

(VOVworld)-ពិធីរំលឹកខួបលើកទី៦០នៃទិវាប្រពៃណីសម្ព័ន្ធយុវជនវៀតណាមថ្ងៃទី១៥
 តុលានិងប្រគល់ពានរង្វាន់ “ថ្ងៃទី១៥តុលា” បានប្រព្រឹត្តទៅដ៏មហោឡារិកនៅទីក្រុង
 ហាណូយនាយប់ថ្ងៃទី១៣តុលា។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានលើកសរសើរសម្ព័ន្ធយុវជនវៀតណាមដែលមានការខិត
ខំប្រឹងប្រែងផ្លាស់ប្តូរនិងមានការច្នៃប្រឌិតក្នុងការរៀបចំសកម្មភាព សំដៅឆ្លើយតបទៅ
នឹងតម្រូវការនិងផលប្រយោជន៍សមស្របរបស់យុវជន។ លោកប្រធានរដ្ឋ Tran Dai
Quang មានប្រសាសន៍ថា៖

        “សម្ព័ន្ធយុវជនគប្បីធ្វើការប្រមូលផ្តុំយុវជនគ្រប់ស្រទាប់ ជាពិសេសគឺយុវជនជា
ជនជាតិភាគតិច យុវជននៅតំបន់ឆ្ងាយដាច់ស្រយាលក្រោមរូបភាពនិងវិធានការសម
ស្របនឹងលក្ខណៈពិសេសនិងវ័យអាយុរបស់យុវជន។​ម្យ៉ាងវិញទៀត សម្ព័ន្ធយុវជន
គប្បីរួមសហការជាមួយសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបំពេញល្អការងារអប់រំ 
កំណត់ទិសដៅសម្រាប់យុវជន រួមចំណែកកសាងជំនាន់យុវជនថ្មីពោរពេញទៅដោយ
 សេចក្តីស្នេហាជាតិ ស្រឡាញ់រក្រុមគ្រួសារ រស់នៅសម្បូរទៅដោយមនុស្សធម៌”។

        ក្នុងពិធីនេះដែរ មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមបានលើកដំកើង និងប្រគល់ពាន
 រង្វាន់ “ថ្ងៃទី១៥តុលា” ជូនដល់សមាជិកនៃសម្ព័ន្ធយុវជនចំនួន៨០នាក់ ដែលមាន
ស្នាដៃឆ្នើមក្នុងកិច្ចការសមាគមនិងចលនាយុវជន៕

ប្រតិកម្មទៅវិញ