ប្រធានរដ្ឋលោក Tran Dai Quang បានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសបើកឆ្នាំសិក្សាថ្មី 2017-2015

Chia sẻ
(VOVWORLD) -ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានផ្ញើសារលិខិតអបអរសាទរដល់បណ្ដាជំនាន់គ្រូបង្រៀន កម្មាភិបាលមន្រ្តីរាជការបុគ្គលិកនៃវិស័យអប់រំ ឪពុក  ម្តាយ សិក្សានុសិស្ស និងនិស្សិតនៅទូទាំងប្រទេស។ 
ប្រធានរដ្ឋលោក Tran Dai Quang បានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសបើកឆ្នាំសិក្សាថ្មី 2017-2015 - ảnh 1ប្រធានរដ្ឋលោក Tran Dai Quang បានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសបើកឆ្នាំសិក្សាថ្មី 2017-2015 

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានផ្ញើសារលិខិតអបអរសាទរដល់បណ្ដាជំនាន់គ្រូបង្រៀន កម្មាភិបាលមន្រ្តីរាជការបុគ្គលិកនៃវិស័យអប់រំ ឪពុក ម្តាយ សិក្សានុសិស្ស និងនិស្សិតនៅទូទាំងប្រទេស។ ក្នុងលិខិតនោះប្រធានរដ្ឋ លោក Tran Dai Quang បានកោតសរសើរការខិតខំប្រឹងប្រែងនិងអបអរសាទរចំពោះលទ្ធផលនិងស្នាដៃដែលវិស័យអប់រំទាំងមូលបានសម្រេចក្នុងឆ្នាំសិក្សាកន្លងទៅ។ ប្រធានរដ្ឋ បានស្នើអោយឆ្នាំសិក្សា 2017-2018 វិស័យអប់រំបន្តការអនុវត្តប្រកបដោយប្រសិទ្ធភាពភារកិច្ច ដំណោះស្រាយសម្រាប់ការអប់រំនិងបណ្តុះបណ្តាល ផ្តោតលើការកសាងបរិយាកាសអប់រំដែលមានសុវត្ថិភាព សុខភាពនិងមិត្តភាពវិស័យអប់រំលើកកម្ពស់គុណភាពនៃការអប់រំនៅគ្រប់កម្រិតនិងយកចិត្តទុកដាក់ដល់ការអប់រំសីលធម៌ របៀបរស់នៅនិងការគោរព ច្បាប់សម្រាប់សិស្សនិងនិស្សិត។ ទន្ទឹមនឹងនោះត្រូវយកចិត្តទុកដាក់ដល់ការវិនិយោគអភិវឌ្ឍវិស័យអប់រំនិងបណ្តុះបណ្តាលនៅតំបន់ជនជាតិភាគតិចផងដែរ៕

ប្រតិកម្មទៅវិញ