ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo

Chia sẻ
(VOVWORLD) - ដំណើរទស្សនកិច្ចលើកនេះបង្ហាញពី មនោសញ្ជេតនា និងការទទួលស្គាល់របស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមចំពោះមនោសញ្ចេតនា និងការរួមចំណែករបស់លោក Abe Shinzo ក្នុងការជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ 
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo - ảnh 1អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe (រូបថត៖ People)

នាព្រឹកថ្ងៃទី ២៥ កញ្ញា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់បក្ស រដ្ឋវៀតណាមបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ឆ្ពោះទៅប្រទេសជប៉ុន ដើម្បីចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២។

ដំណើរទស្សនកិច្ចលើកនេះបង្ហាញពីមនោសញ្ជេតនា និងការទទួលស្គាល់របស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមចំពោះមនោសញ្ចេតនា និងការរួមចំណែករបស់លោក Abe Shinzo ក្នុងការជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ បង្ហាញថា វៀតណាមតែងតែគោរព និងមានភក្តីភាពជាមួយមិត្តភក្តិអន្តរជាតិ ព្រមទាំងគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម-ជប៉ុន រួមចំណែកពង្រឹងទំនាក់ទំនង និងទំនុកចិត្តនយោបាយជាមួយជប៉ុន។

ឆ្នាំ ២០២៣ ប្រទេសជប៉ុនប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។ បច្ចុប្បន្នគឺជាអំឡុងពេលដ៏ល្អបំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងចំណោមមេដឹកនាំជប៉ុន អតីតនាយករដ្ឋមន្ត្រី Abe Shinzo គឺជាអ្នកដែលបានរួមចំណែកយ៉ាងសំខាន់ជាច្រើនក្នុងការនាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មីមួយ ជាពិសេសនៅពេលដែលប្រទេសទាំងពីរបានយល់ព្រមលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយក្នុង ២០១៤ និងរហូតមកដល់បច្ចុប្បន្នកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង និងទូលំទូលាយជាមួយនឹងភាពជឿជាក់ខាងនយោបាយខ្ពស់៕

ប្រតិកម្មទៅវិញ