|
ប្រធានរដ្ឋបានលើកច្បាស់ថា ត្រូវកសាងខឿនការពារជាតិប្រជាជនទាំងមូលរឹងមាំ (VOV) |
Vovworld-ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នាព្រឹកថ្ងៃទី២០មករាបានមកសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតកម្មាភិបាលយុទ្ធជនបញ្ជាការ
ដ្ឋានការពារជាតិ។ ផ្ទៀងស្ដាប់បំណង់របស់កម្មាភិបាលយុទ្ធជននៅប៉ុស្តិការពារ
ព្រំដែនក្នុងទូទាំងប្រទេស ប្រធានរដ្ឋបានលើកដម្កើងរាល់ស្នាដៃដែលកំលាំង
ការពារព្រំដែនទទួលបានក្នុងរយៈពេលកន្លងមក។ ប្រធានរដ្ឋបានស្នើរកំលាំងការពារព្រំដែនបន្តពង្រីកប្រពៃណីវីរភាពសាមគ្គីភាពខំប្រឹងប្រែងបង្កើតការប្រែប្រួលយ៉ាងខ្លាំងក្លាក្នុងការកសាងខឿនការពារជាតិប្រជាជនទាំងមូលរឹងមាំអំពីនយោបាយសតិអារម្មណ៍និងអង្គការឆ្លើយតបនឹងតម្រូវការភារកិច្ចការពារនូវអធិបតេយ្យភាពសន្តិសុខព្រំដែនជាតិ។ ប្រធានរដ្ឋក៏បានស្នើរកំលាំងការពារព្រំដែនត្រូវកសាងឬទ្ធានុភាពនយោបាយសំរាប់កម្មាភិបាលយុទ្ធជនសាមគ្គីភាពឯកភាពលើកកំពស់លទ្ធភាពត្រៀមជាស្រេចប្រយុទ្ធ សំរេចឆ្នើមភារកិច្ចទន្ទឹមនឹងនោះកសាងខ្សែព្រំដែនសន្តិភាពមិត្តភាពជាមួយប្រទេសជិតខាងបំរើល្អគោលមាគ៌ា
កិច្ចការបរទេសរបស់បក្សកុម្មុយនីស្តវៀតណាម៕