|
ប្រធានរដ្ឋចិនមានគោលបំណងសហប្រតិបត្តិការជាមួយអាមេរិក (Image: VNA) |
(VOVworld) – បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋជាលើកដំបូងនៅសហរដ្ឋអាមេរិក
ក្នុងឋានៈប្រធានរដ្ឋចិនតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីប្រទេសម្ចាសផ្ទះ
លោក Barack Obama នាថ្ងៃទី ២២ កញ្ញា ប្រធានរដ្ឋចិន លោក Xi Jinping មាន
បទសន្ទរកថានៅទីក្រុង Seattle ភាគខាងលិចអាមេរិក។ ក្នុងនោះ លោក Xi Jinping
បានលើកឡើងចំនុចចំនួន ៤ ស្តីពីការអភិវឌ្ឍន៍ទំនាក់ទំនងរវាងមហាអំណាច
ចិននិងអាមេរិកតាមរូបសណ្ឋានថ្មី ព្រមទាំង ចាត់ទុកថា៖ ប្រទេសទាំងពីរគប្បី
យល់ដ៏ត្រឹមត្រូវនូវគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនបង្កើនកិច្ចសហប្រតិបត្តិកា
ជាមួយគ្នាដោះស្រាយការខ្វែងគំនិតឲ្យសមស្របនិងសកម្មក៏ដូចជាជំរុញការ
ជួបប្រាស្រ័យប្រជាជនផងដែរ។ លោក Xi Jinping ក៏បានសូមឲ្យបង្កើនការយោគ
យល់គ្នានិងកាត់បន្ថយការសងស័យក្នុងទំនាក់ទំនងចិន-អាមេរិកហើយវាយតំ
លៃថា៖ ការខ្វែងគំនិតអាចនាំទៅដល់គ្រោះមហន្តរាយ។ ស្តីពីទំនាក់ទំនងពាណិ
ជ្ជកម្ម លោក Xi Jinping បានឲ្យដឹងថា៖ អាមេរិកនិងចិនត្រូវសម្រេចកិច្ចព្រមព្រៀង
ពាណិជ្ជកម្មវិនិយោគទ្វេភាគីមានគុណភាពខ្ពស់ឲ្យបានឆាប់រហ័ស។ ក្រៅពីនោះ
លោក Xi Jinping ក៏បានប្រឆាំងជំទាស់គោលនយោបាយមើលស្រាលការប្រកួត
ប្រជែងនិងសង្គ្រាមរូបីយវត្ថុព្រមទាំងសន្យាមិនបញ្ចុះតំលៃរបស់ប្រាក់យ័នដើម្បី
ជំរុញការនាំចេញ ទៀងផង៕