ប្រធានរដ្ឋគុយបានឹងមានបទថ្លែងមតិនៅអ.ស.បជាលើកដំបូង

Chia sẻ
(VOVworld)-តាមសេចក្តីជូនដំណឹងរបស់អ.ស.បនាថ្ងៃ
ទី១៥កញ្ញាថា ប្រធានរដ្ឋ គុយបាលោក Raul Castro នឹង
មានបទថ្លែងមតិនៅសម័យប្រជុំប្រចាំឆ្នាំ

ប្រធានរដ្ឋគុយបានឹងមានបទថ្លែងមតិនៅអ.ស.បជាលើកដំបូង - ảnh 1
ប្រធានរដ្ឋគុយបាលោក Raul Castro (THX/TTXVN)


(VOVworld)-តាមសេចក្តីជូនដំណឹងរបស់អ.ស.បនាថ្ងៃទី១៥កញ្ញាថា ប្រធានរដ្ឋគុយបា
លោក Raul Castro នឹងមានបទថ្លែងមតិនៅសម័យប្រជុំប្រចាំឆ្នាំរបស់ មហាសន្និបាត
អ.ស.ប​នាថ្ងៃទី២៨កញ្ញាខាងមុខ ក្នុងថ្ងៃតែមួយ ជាមួយបទថ្លែងមតិ របស់ប្រធានា
ធិបតីអាមេរិកលោក Barack Obama។ នេះជាដំណើរទស្សនកិច្ច ជាលើកដំបូងនៅ
សហរដ្ឋអាមេរិក របស់ថ្នាក់ដឹកនាំគុយបារូបនេះ ក្នុងឋានៈជាប្រធានរដ្ឋផងដែរ។
ក្នុងថ្ងៃនោះ ប្រធានរដ្ឋចិន លោក Xi Jinping ក៏មានវត្តមាននៅមហាសន្និបាតអ.ស.ប
ជាលើក ដំបូងដែរ ហើយមានបទថ្លែងមតិមុននឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir
Purtin។ សម័យប្រជុំនេះ មានវត្តមានថ្នាក់ដឹកនាំលើពិភពលោកចំនួន១៦០នាក់៕

ប្រតិកម្មទៅវិញ