ប្រធានរដ្ឋ លោក Vo Van Thuong៖ ខេត្ត Ninh Thuan ត្រូវផ្តោតលើការអភិវឌ្ឍវិស័យទេសចរណ៍កម្រិតខ្ពស់ ផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាខ្ពស់

Chia sẻ
(VOVWORLD) - ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋបានស្នើថា ខេត្ត Ninh Thuan គួរផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យដែលជាគុណសម្បត្តិប្រកួតប្រជែងរបស់មូលដ្ឋាន; យកចិត្តទុកដាក់លើការអភិវឌ្ឍទេសចរណ៍កម្រិតខ្ពស់ ការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាខ្ពស់។ 
ប្រធានរដ្ឋ លោក Vo Van Thuong៖ ខេត្ត Ninh Thuan ត្រូវផ្តោតលើការអភិវឌ្ឍវិស័យទេសចរណ៍កម្រិតខ្ពស់ ផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាខ្ពស់ - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ  (រូបថត៖ baochinhphu.vn)

យោងតាមកម្មវិធីការងារនៅខេត្ត Ninh Thuan នាព្រឹកថ្ងៃទី ១៦ មិថុនា ប្រធានរដ្ឋ លោក Vo Van Thuong បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិបក្សខេត្ត អំពីលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរបស់គណៈកម្មាធិការបក្សខេត្ត លើកទី១៤។

ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋបានស្នើថា ខេត្ត Ninh Thuan គួរផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យដែលជាគុណសម្បត្តិប្រកួតប្រជែងរបស់មូលដ្ឋាន; យកចិត្តទុកដាក់លើការអភិវឌ្ឍទេសចរណ៍កម្រិតខ្ពស់ ការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាខ្ពស់។ ជាពិសេស បន្តវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធសមកាលកម្ម  ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យផ្សេងៗ ក្រៅពីចរាចរណ៍; ផ្តោតលើកិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធាន ឆ្លើយតបយ៉ាងសកម្មចំពោះការប្រែប្រួលអាកាសធាតុ; អនុវត្តន៍គោលនយោបាយសង្គមបានល្អ ថែទាំជនមានគុណូបការៈ បង្កើតការងារធ្វើ កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។

នៅក្នុងជំនួបធ្វើការនេះបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ រវាងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងគណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan ផងដែរ៕

ប្រតិកម្មទៅវិញ