ប្រធានរដ្ឋ លោក Tran Dai Quang ជួបសវនាការជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក D.Medvedev

Chia sẻ
(VOVWORLD) -នៅក្នុងជំនួបសវនការជាមួយនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក D.Medvedev នាថ្ងៃទី២៩មិថុនា ក្នុងក្រប ខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការ នៅសហព័ន្ធរុស្ស៊ីនោះ ប្រ ធានរដ្ឋវៀតណាមលោក Tran Dai Quang បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺយកចិត្តទុក ដាក់និងផ្តល់អាទិភាពបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិ័យ ជាមួយសហព័ន្ធរុស្ស៊ី ចាត់ទុករុស្ស៊ីជាដៃគូសំខាន់ មានទំនុកទុកចិត្ត វាយតម្លៃខ្ពស់នូវទំនាក់ទំនងនយោបាយរវាងប្រ ទេសទាំងពីរ។ 
ប្រធានរដ្ឋ លោក Tran Dai Quang ជួបសវនាការជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក D.Medvedev - ảnh 1ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក D.Medvedev

ប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្ត្រី លោកD.Medvedev សុទ្ធតែបានអះអាងនូវ ការប្តេជ្ញាចិត្តបង្កើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេស ទាំងពីរឡើងកំពស់ថ្មី ផ្លាស់ប្តូរ និងឯកភាពលើវិធានការមួយចំនួន សំដៅ ជម្រុញនិងធ្វើឲ្យស៊ីជម្រៅ ថែមទៀតទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី៕

ប្រតិកម្មទៅវិញ