ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបអភិបាលក្រុង Bern
(រូបថត៖ TTXVN) |
បន្តដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីសរបស់ប្រធានរដ្ឋ Nguyen Xuan Phuc នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Bern ឆ្ពោះទៅទីក្រុងហ្សឺណែវ ជាទីតាំងនៃទីស្នាក់ការរបស់អង្គការធំៗ ជាច្រើន នៅលើពិភពលោក។ នៅទីនេះ លោកប្រធានរដ្ឋមានគម្រោងជួបជាមួយអគ្គនាយកនៃការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) និងអគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ផងដែរ។
មុននោះ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា តាមម៉ោងក្នុងស្រុក ក្នុងជំនួបជាមួយលោក Alec Von Granffenried អភិបាលក្រុង Bern លោកប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឱ្យទីក្រុង Bern និងទីក្រុងហាណូយ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យអភិបាលកិច្ចការគ្រប់គ្រងទីក្រុង។
អភិបាលក្រុងលោក Alec Von Granffenried បានសង្កត់ធ្ងន់ថា ទោះបីជាទីក្រុង Bern ជាទីក្រុងតូចមួយនៅក្នុងប្រទេសដែលមានទំហំតូចមួយនៅអឺរ៉ុបក៏ដោយ ប៉ុន្តែទីក្រុងតែងតែមានបេះ ដូងធំសម្រាប់ប្រទេសវៀតណាម។ ដូច្នេះទីក្រុង Bern នឹងបន្តធ្វើការជាមួយទីក្រុងហាណូយ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានតាំងពីច្រើនឆ្នាំកន្លងមក។ ជាពិសេស ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១១ តុលា ១៩៧១-១១ តុលា ២០២១) ស្វីសនិងវៀតណាមកាន់តែមានឱកាសពូនជ្រុំសម្រាប់ទំនាក់ទំនងនេះផងដែរ៕