ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ និងក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choo Kyung-ho។ (រូបថត៖ VNA) |
ថ្លែងមតិនៅទី នេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ វៀត ណាមកំពុងរក្សាយ៉ាងរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សេដ្ឋកិច្ចបានងើបឡើងវិញយ៉ាង ល្អក្រោយពីជំងឺរាតត្បាត Covid-១៩។ ដោយមានការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីជំនាន់ថ្មីជាច្រើន បរិយាកាសវិនិយោគ អាជីវកម្មអំណោយផល ឱកាសវិនិ យោគនៅវៀតណាមគឺបើកចំហណាស់។ លោកប្រធានរដ្ឋបានស្នើឲ្យសហគ្រាសកូរ៉េ ខាងត្បូងវិនិយោគនៅវៀតណាមក្នុងវិស័យសេដ្ឋកិច្ចឌីជីថល កំណើនបៃតង ការ អភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្ពោះទៅរកការធ្វើសមាហរណ កម្មកាន់តែស៊ីជម្រៅ និងការចូលរួមប្រកបដោយប្រសិទ្ធភាពថែមទៀតនៅក្នុងខ្សែ សង្វាក់ផ្គត់ផ្គង់សកល។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“វៀតណាម និងកូរ៉េខាងត្បូងមានសក្តានុពល និងឱកាសជាច្រើនដើម្បីអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លា ស្របតាមចលនានៃបដិវត្តន៍ឧស្សាហកម្មសកលលើកទី៤ ក្នុងវិស័យ សេដ្ឋកិច្ចឌីជីថល កំណើនបៃតងជាមួយនឹងថាមពលកកើតឡើងវិញ ថាមពលថ្មី; ទិន្នន័យធំ បញ្ញាសិប្បនិម្មិត; ជីវបច្ចេកវិទ្យា បច្ចេកវិទ្យាព័ត៌មាន ជាដើម។ កិច្ចសហប្រតិ បត្តិការទាំងអស់គឺដើម្បីការតភ្ជាប់រវាងប្រជាជាតិទាំងពីរ ប្រទេសទាំងពីរកាន់តែរឹងមាំ ស៊ីជម្រៅ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរ ភាព វិបុលភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក”។
ថ្លែងមតិក្នុងវេទិកានេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ និង ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choo Kyung-ho បានចាត់ទុកថា ប្រទេសទាំងពីរ ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីធានាសន្តិសុខសេដ្ឋ កិច្ចក៏ដូចជា ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មផងដែរ៕