ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

Chia sẻ

(VOVWORLD) - ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមនេះ របស់ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ មានអត្ថន័យសំខាន់ក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា- វៀតណាម ឆ្នាំ ២០២២” ដើម្បីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរ។

ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ  (រូបថត៖ VOV)

នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃ ទី ២៦ ខែតុលា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមនេះ របស់ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ មានអត្ថន័យសំខាន់ក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា- វៀតណាម ឆ្នាំ ២០២២” ដើម្បីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ បានអញ្ជើញចូលជួបស្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong, ប្រធានរដ្ឋ លោក Nguyen Xuan Phuc; ជួបជាមួយនាយករដ្ឋមន្ត្រី Pham Minh Chinh; ជួបសន្ទនាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue។ នៅក្នុងបណ្តាជំនួបកំពូលទាំងនេះ ភាគីទាំងពីរបានអះអាងថា នឹងបន្តការពារ អភិរក្ស ពូនជ្រុំ និងមរតកទៅកាន់ជំនាន់ក្រោយនូវទំនាក់ទំនងដ៏ល្អប្រសើរនេះ ស្របតាមបាវចនានៃភាពជាអ្នកជិតខាងល្អ  មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ យូរអង្វែងប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ