ប្រធានាធិបតីឥណ្ឌូនេស៊ីអញ្ជើញទៅបំពេញទស្សនកិច្ចនៅសឹង្ហបុរី

Chia sẻ
(VOVworld) - ក្រសួងការបរទេសឥណ្ឌូនេស៊ីបានឲ្យ
ដឹងថា ប្រធានាធិបតីប្រទេស នេះលោក Joko Widodo
 នាថ្ងៃទី២៨ កក្កដា បានចាប់ផ្ដើមដំណើរទស្សនកិច្ច
ក្នុងរយៈពេល២ថ្ងៃនៅសឹង្ហបុរី សំដៅជំរុញថែមទៀត
នូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច រវាងប្រទេសទាំង២។
ប្រធានាធិបតីឥណ្ឌូនេស៊ីអញ្ជើញទៅបំពេញទស្សនកិច្ចនៅសឹង្ហបុរី - ảnh 1
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (រូបថត៖AP)

(VOVworld) - ក្រសួងការបរទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា ប្រធានាធិបតីប្រទេស
នេះលោក Joko Widodo នាថ្ងៃទី២៨ កក្កដា បានចាប់ផ្ដើមដំណើរទស្សនកិច្ចក្នុងរយៈ
ពេល២ថ្ងៃនៅសឹង្ហបុរី សំដៅជំរុញថែមទៀតនូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាង
ប្រទេសទាំង២។ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីលោក Joko Widodo
នឹងជួបចរចារជាមួយសមភាគីសឹង្ហបុរីលោក Lee Hsien Loong និងចូលរួមក្នុងកិច្ច
ប្រជុំជាមួយអគ្គនាយកជាង១៥០នាក់នៃសម្ព័ន្ធក្រុមហ៊ុនធំៗនៅសឹង្ហបុរី។ក្រៅពី
បញ្ហាទ្វេភាគី ថ្នាក់ដឹកនាំនៃប្រទេសទាំង២ក៏បានពិភាគ្សាអំពីបញ្ហានានារបស់
អាស៊ានទៀតផង។

នាបច្ចុប្បន្ន សឹង្ហបុរីជាដៃគូមួយក្នុងចំណោមដៃគូស្នូលរបស់ឥណ្ឌូនេស៊ីលើវិស័យ
ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។ក្នុងឆ្នាំ២០១៤ តំលៃប្រាក់ពាណិជ្ជកម្ម
រវាងប្រទេសទាំង២ទទួលបានជិត៤២ពាន់លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ