ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi (រូបថត៖AFP/TTXVN) |
(VOVworld) - នៅជំនួបជាមួយលោក Jared Kushner ឧបការីសេតវិមាន នាថ្ងៃទី ២៣ សីហា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានសង្កត់ធ្ងន់ទៅ លើសារសំខាន់នៃការដណ្ដើមបានដំណោះស្រាយដ៏សមភាពនិងពេញលេញ សំរាប់ជំលោះរវាងប៉ាឡេស្ទីនជាមួយអ៊ីស្រាអែល។ ប្រធានាធិបតីលោក al-Sisi ក៏បានសង្កត់ធ្ងន់ទៅលើការខំប្រឹងប្រែងរបស់អេហ្ស៊ីបក្នុងការស្ដារកិច្ចចរចាររវាងប្រទេសទាំង២ពោលខាងលើ ព្រមទាំងចាត់ទុកថា ដំណោះស្រាយដ៏យូរអង្វែង មួយចំពោះបុព្វហេតុរបស់ជនប៉ាឡេស្ទីន នឹងជួយបង្កើតឡើងស្ថានភាពថ្មីនៅ តំបន់មជ្ឈឹមបូព៌ា។ លោក al-Sisi អះអាងថា អេហ្ស៊ីបត្រៀមខ្លួនជាស្រេចជំរុញការ ខំប្រឹងប្រែងអន្តរជាតិទាំងអស់សំដៅដោះស្រាយជំលោះរវាងប៉ាឡេស្ទីននិង អ៊ីស្រាអែល៕