ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ និងភរិយាត្រូវបានដាក់នៅដាច់ដោយឡែកនៅឯសេតវិមានក្រោយពីមានលទ្ធផលធ្វើតេសត្តវិជ្ជមាននឹងជំងឺកូវីដ១៩

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២ ខែតុលា គ្រូពេទ្យនៅសេតវិមាន បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ (Donald Trump) និងភរិយា លោកស្រី Melania Trump កំពុងស្ថិតក្នុងការដាក់ឲ្យនៅដាច់ដោយឡែកនៅឯសេតវិមាន បន្ទាប់ពីលទ្ធផលធ្វើតេស្តវិជ្ជមានចំពោះវីរុស SARS-CoV-2 ដែលបណ្តាលឱ្យជំងឺរលាកផ្លូវដង្ហើមកូវីដ១៩។ 
ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ និងភរិយាត្រូវបានដាក់នៅដាច់ដោយឡែកនៅឯសេតវិមានក្រោយពីមានលទ្ធផលធ្វើតេសត្តវិជ្ជមាននឹងជំងឺកូវីដ១៩ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump និងភរិយាលោកស្រី Melania Trump (រូបថត៖ AFP/TTXVN)

អ្នកទាំងពីរនេះនៅតែមានសុខភាពល្អ។ បើតាមគ្រូពេទ្យបានឲ្យដឹងថាក្នុងអំឡុងពេលដាក់ឲ្យនៅដាច់ដោយឡែកនោះ លោកប្រធានាធិបតីដូណាល់ត្រាំ នឹងបន្ត "ធ្វើការងារដោយគ្មានការរំខាននៅឡើយ" ។

មុននេះនៅលើទំព័រ Twitter ផ្ទាល់ខ្លួនរបស់ លោក ដូណាល់ត្រាំបានបញ្ជាក់ថាលោកនិងភរិយា មានលទ្ធផលធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩។

គួរបញ្ជាក់ថា ទីប្រឹក្សាដ៏ជិតស្និទ្ធបំផុតមួយរូប របស់ប្រធានាធិបតីដូណាល់ត្រាំ គឺលោកស្រី Hope Hicks ក៏បានទទួលលទ្ធផលធ្វើតេស្តវិជ្ជមានចំពោះវីរុស SARS-CoV-2 នៅថ្ងៃទី ១ ខែតុលា បន្ទាប់ពីធ្វើដំណើរបំពេញទស្សនកិច្ចរយៈពេល ២ ថ្ងៃជាមួយថ្នាក់ដឹកនាំអាមេរិកទៅកាន់រដ្ឋ   អូហៃអូ និងមីនីសូតា៕

ប្រតិកម្មទៅវិញ