ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ AFP/TTXVN) |
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃ ២៦ ខែសីហា លោក Donald Trump បានសង្កត់ធ្ងន់ថាលោកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានកម្មសិទ្ធកាន់កា់លើអាវុធនុយក្លេអ៊ែរនេះទេ ហើយនឹងមិនដកទណ្ឌកម្មសេដ្ឋកិច្ចចំពោះប្រទេសនេះដែរ។ យោងតាមលោក Donald Trump បានឲ្យដឹងថា អ៊ីរ៉ង់ចាំបាច់ត្រូវលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរនិងភេរវកម្មនិយម មុនពេលធ្វើកិច្ចសន្ទានាជាមួយគ្នាផងដែរ ។ លោក Donald Trump ក៏បន្តទៀតថាវានៅតែលឿនពេកសម្រាប់ការជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់។
រីឯខ្លួនវិញ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានមានប្រសាសន៍ថាលោកមានក៏បានត្រៀមខ្លួនជាស្រេចជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ប្រសិនបើជំនួបនេះនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសអ៊ីរ៉ង់ផងដែរ៕