![ប្រធានាធិបតីអាមេរិកមិនទទួលបានជោគជ័យក្នុងការខំប្រឹងប្រែងជំនួសឲ្យ ច្បាប់ Obamacare - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2017_03_25/donal trump that bai trong viec thay the obamacare.jpg) |
ប្រធានាធិបតីអាមេរិកមិនទទួលបានជោគជ័យក្នុងការខំប្រឹងប្រែងជំនួសឲ្យ ច្បាប់ Obamacare (VNA) |
(VOVworld) – នាថ្ងៃទី ២៤ មិនា ប្រធានាធិបតីអាមេរិក លោក Donald Trump
បានស្នើឲ្យមិននាំគំរោងច្បាប់ថែទាំសុខភាពអាមេរិក (AHCA) ដែលគណៈបក្ស
សាធារណៈរដ្ឋគាំពារឡើងបោះឆ្នោតនៅសភាជាន់ទាបក្នុងពេលដែលបណ្ដាខ្លឹម
សារនៃឯកសារនេះមិនទទួលបានសម្លេងគាំទ្រចាំបាច់ជាអប្បបរមាដើម្បីអនុម័ត
គឺជាការពិត។ ប្រធានាធិបតី Trump បាននាំចេញសេចក្តីសម្រេចពោលខាងលើ
បន្ទាប់ពីពិភាក្សាបញ្ហានេះជាមួយប្រធានសភាជាន់ទាបអាមេរិក លោក Paul
Ryan។ ផ្លាស់ប្តូរមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន លោក Trump បានសង្កត់ធ្ងន់
ថា៖ ប្រធានសភាជាន់ទាបមិនត្រូវទទួលខុសត្រូវចំពោះប្រការនេះទេ ព្រមទាំង
រិះគន់គណៈបក្សប្រជាធិបតេយ្យដែលមិនគាំទ្រគំរោងច្បាប់នេះ។ ម្ចាស់សេត
វិមានក៏មិនស្នើឲ្យបណ្ដាថ្នាក់ដឹកនាំគណៈបក្សសាធារណៈរដ្ឋធ្វើការ ជាមួយ
គំរោងច្បាប់ AHCA ថែមទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខឡើយ
ដោយរងចាំពេលវេលា «បរាជ័យរបស់ច្បាប់ Obamacare»៕