ប្រធានាធិបតីអាមេរិកប្រកាសផែនការសន្តិភាពមជ្ឈឹមបូព៌ា

Chia sẻ
(VOVWORLD) -នាថ្ងៃទី ២៨ ខែមករា ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ( Donald Trump) បានប្រកាស“ ផែនការសន្តិភាពមជ្ឈឹមបូព៌ា”។ លោក Trump បានអះអាងថានេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅរកសន្តិភាព។
 ប្រធានាធិបតីអាមេរិកប្រកាសផែនការសន្តិភាពមជ្ឈឹមបូព៌ា - ảnh 1  ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu (រូបថត៖ REUTERS) 

យុវជនវ័យក្មេងនៅមជ្ឈឹមបូព៌ាបានត្រៀមខ្លួនជាស្រេចសម្រាប់អនាគតដែលពោរពេញទៅដោយក្តីសង្ឃឹមជាច្រើន ហើយរដ្ឋាភិបាលក្នុងតំបន់ កំពុងឃើញថាអំពើភេរវកម្មនិងលិទ្ធិឥស្លាមជ្រុលនិយមគឺជាសត្រូវរួមរបស់មនុស្សជាតិ។ បើយោងតាមផែនការរបស់លោក Trump នោះទីក្រុង Jerusalem នឹងបន្តជារដ្ឋធានីដែលមិនអាចកាត់ផ្តាច់ និងមានសារៈសំខាន់បំផុតសម្រាប់ប្រទេសអ៊ីស្រាអែលផងដែរ។ បន្ទាប់ពីប្រកាសផែនការសន្តិភាព អាមេរិកទទួលបានប្រតិកម្មតាមទិសទាំងវិជ្ជមាននិងអវិជ្ជមានពីបណ្តាប្រទេសក្នុងតំបន់។ ខណៈដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោតសរសើរផែនការនេះគឺជា“គោលមាគ៌ាពិតប្រាកដឆ្ពោះទៅសន្តិភាពជាយូរអង្វែង” នោះប្រទេសដទៃជាច្រើនបាន   សម្តែងការមន្ទិលសង្ស័យនិងប្រឆាំងជំទាស់វិញ។ ប្រជាជនប៉ាឡេស្ទីនបានបដិសេដយ៉ាងខ្លាំងចំពោះផែនការនេះ និងរិះគន់ទៅលើប្រធានាធិបតីអាមេរិកក្នុងការផ្តល់លំអៀងលើប្រទេសអ៊ីស្រាអែល។ រីឯក្រសួងការបរទេសអេហ្ស៊ីបបានចេញសេចក្តីប្រកាសស្តីពីការគាំទ្រដំណោះស្រាយស្តារឡើងវិញនូវសិទ្ធិស្របច្បាប់ទាំងអស់របស់ប្រជាជនប៉ាឡេស្ទីនតាមរយៈការបង្កើតរដ្ឋឯករាជ្យនិងមានអធិបតេយ្យលើទឹកដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់។ ក្រសួងការបរទេសទួរគីក៏ចាត់ទុកថានេះជាផែនការកាន់កាប់ដោយបង្ខូចដល់ដំណោះស្រាយរដ្ឋពីរនិងរំលោភបំពានលើទឹកដីប៉ាឡេស្ទីនផងដែរ៕

ប្រតិកម្មទៅវិញ