ប្រធានាធិបតីអាមេរិកនឹងអញ្ជើញចូលរួមសន្និសីទ G-២០ នៅចិននិង EAS នៅឡាវ

Chia sẻ
(VOVworld) - នាថ្ងៃទី១៨ សីហា ក្រសួងការបរទេស
អាមេរិកចេញសេចក្ដីជូនដំណឹងសារព័ត៌មានឲ្យដឹងថា
  ប្រធានាធិបតីលោក Barack Obama នាថ្ងៃទី២ កញ្ញា
 នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិននិងឡាវ
សំដៅលើកត្រដែតនូវការសន្យារបស់អាមេរិក ក្នុងការអនុវត្តនត៍គោលនយោយបាយស្ដារតុល្យភាពឡើងវិញនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ប្រធានាធិបតីអាមេរិកនឹងអញ្ជើញចូលរួមសន្និសីទ G-២០ នៅចិននិង EAS នៅឡាវ - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖Getty Images)

(VOVworld) - នាថ្ងៃទី១៨ សីហា ក្រសួងការបរទេសអាមេរិកចេញសេចក្ដីជូន
ដំណឹងសារព័ត៌មានឲ្យដឹងថា  ប្រធានាធិបតីលោក Barack Obama នាថ្ងៃទី២ កញ្ញា
នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិននិងឡាវ សំដៅលើកត្រដែតនូវការសន្យា
របស់អាមេរិក ក្នុងការអនុវត្តនត៍គោលនយោយបាយស្ដារតុល្យភាពឡើងវិញនៅ
តំបន់អាស៊ី-ប៉ាស៊ីហ្វិក។នៅប្រទេសចិន លោក Obama គ្រោងនឹង ចូលរួមសន្និសីទ
កំពូលរបស់ថ្នាក់ដឹកនាំនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុង រីកចំរើន (G-២០)
ជាលើកចុងក្រោយក្នុងឋានៈជាប្រធានាធិបតីអាមេរិក។ក្រៅពីនោះ លោក Obama
នឹងមានជំនួបពិភាគ្សាជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅ Hangzhou អំពី
បណ្ដាបញ្ហាទ្វេភាគី តំបន់និងពិភពលោក។
បន្ទាប់ពីដំណើរទស្សនកិច្ចនៅចិន លោក Obama នឹងចូលរួមសន្និសីទជាន់ខ្ពស់
 អាមេរិក-អាស៊ាននិងសន្និសីទកំពូលអាស៊ីខាងកើត (EAS) ដែលត្រូវបានរៀបចំ
ឡើងនៅឡាវ តាមនោះក្លាយទៅជាប្រធានាធិបតីអាមេរិកដំបូងទៅបំពេញទស្សន
កិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍នេះ។ក្រៅពីនោះ លោក Obama នឹងចូលរួមសន្និសីទ
ជាន់ខ្ពស់ស្ដីអំពីការផ្ដើមគំនិតរបស់ថ្នាក់ដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ទៀតផង៕

ប្រតិកម្មទៅវិញ