ប្រធានរដ្ឋចិន លោកស៊ីជីនពីងនិងប្រធានាធិបតីអាមេរិក លោក ដូណាល់ (រូបថត៖ TTXVN) |
ប្រធានរដ្ឋចិន លោកស៊ីជីនពីង បានមានប្រសាសន៍ថា ទីក្រុងប៉េកាំងមានបំណងចង់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្ន ឬ«តាមដំណាក់កាលនីមួយ» ប៉ុន្តែមិនខ្លាចការសងសឹកនៅពេលចាំបាច់ ។ សេចក្តីប្រកាស នេះត្រូវបានធ្វើឡើងដោយលោក ស៊ីជិនពីងនៅក្នុងវេទិកាសេដ្ឋកិច្ចថ្មីដែលរៀបចំឡើងដោយ Bloomberg LP នៅទីក្រុងប៉េកាំង។
ប៉ុន្មានប៉ុន្មានម៉ោងសន្ទុះមកនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំក៏បានឲ្យដឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនទំនងជា“ ខិតជិតដល់ហើយ” ហើយលោកបានដាស់តឿនរដ្ឋអំណាចចិននិងហុងកុង គួរតែធ្វើឲ្យធូរស្រាលនូវស្ថានភាពនៅតំបន់រដ្ឋបាលពិសេសនេះផងដែរ៕