ប្រធានាធិបតីអាមេរិក Joe Biden បានចុះហត្ថលេខាលើច្បាប់ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបែបខ្ពើមចំពោះអាមេរិកដើមកំណើតអាស៊ីនៅសេតវិមាននៅថ្ងៃទី ២០ ខែឧសភា (រូបថត៖ REUTERS) |
ច្បាប់នេះថ្កោលទោសយ៉ាងខ្លាំងចំពោះការរើសអើង ប្រឆាំងនឹងសហគមន៍ជនអាមេរិកដើមកំណើតអាស៊ី ដោយបង្កើតអង្គភាពថ្មីមួយ នៅក្រសួងយុត្តិធម៌ ដែលមានភារកិច្ចត្រួតពិនិត្យការវាយតម្លៃលើហានិភ័យបណ្តាលឧក្រិដ្ឋកម្មប្រឆាំងនឹងប្រ ជាជន ដើមកំណើតអាស៊ី។ យ៉ាងណាមិញ ច្បាប់នេះ ក៏តម្រូវឱ្យផ្គត់ផ្គងប្រភពជំនួយសម្រាប់រដ្ឋនានាក្នុងការបង្កើតបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់រាយការណ៍អំពីឧក្រិដ្ឋកម្មបែបខ្ពើម និងបណ្តុះបណ្តាលការប្រតិបត្តិច្បាប់ស្តីពីវិធីការពារនិងកំណត់អត្តសញ្ញាណបទឧក្រិដ្ឋកម្មបែបខ្ពើម ព្រមទាំងដឹកនាំទីភ្នាក់ងារសហព័ន្ធសម្របសម្រួលជាមួយអង្គការសហគមន៍ដើម្បី ជួយលើកកម្ពស់ការយល់ដឹងអំពីឧក្រិដ្ឋកម្មបែបខ្ពើមក្នុងអំឡុងពេលឆ្លងរាល ដាលជំងឺរាតត្បាត។
សូមគូសបញ្ជាក់ថា ច្បាប់នេះត្រូវបានអនុម័តនៅក្នុងសភាដោយមានសំឡេងគាំទ្រចំនួន ៣៦៤ សំឡេង និងសំឡេងប្រឆាំងចំនួន ៦២ ខណៈពេលនៅព្រឹទ្ធសភាវិញ អាត្រានេះមានចំនួន ៩៤ ទល់នឹង ១ ប៉ុណ្ណោះ៕