ការដឹកជញ្ជូនទំនិញនៅកំពង់ផែ
នៅ Qingdao ខេត្ត Shandong ប៉ែកខាងកើតប្រទេសចិននាថ្ងៃទី 8 ខែឧសភា |
បញ្ជីរាយនាមនេះនឹងរួមមានទំនិញចំនួន ៨ រយមុខ ដោយមាន តម្លៃសរុប ៥០ ពាន់លានដុល្លារអាមេរិក ដែលត្រូវដំឡើងពន្ធ ២៥%។សេតវិមានបានឲ្យដឹងថា៖ សេចក្ដីសម្រេចចិត្តពោលខាងនិងត្រូវបានអនុវត្តន៍ បន្ទាប់ពីប្រកាសបញ្ជីរាយនាមមុខទំនិញទាំងនេះ ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទឡើយ។
មជ្ឈដ្ឋានអ្នកជំនាញបានវាយតម្លៃថា៖ កាយវិការដំឡើងពន្ធថ្មីៗនេះ ទំនងនឹងបង្ករឲ្យមានសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ នាថ្ងៃទី ១៤ មិថុនា ចិនបានព្រមានថានឹងដំឡើងពន្ធតបតវិញ ប្រសិនបើវ៉ាស៊ីនតោនសម្រេចចិត្តបង្កើនភាពតានតឹងខាងពាណិជ្ជកម្មផងដែរ៕