ប្រធានាធិបតីអាមរិក លោក​ Donald Trump បានថ្កោលទោសចំពោះការបាញ់ប្រហារនៅអាមេរិក

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៤ ខែសីហា ប្រធានាធិបតីអាមេរិកលោក  Donald Trump បានថ្កោលទោសការបាញ់ប្រហារនានានៅប្រទេសនេះ ដែលបណ្តាលឱ្យមានមនុស្ស រាប់សិបនាក់ត្រូវស្លាប់និងរងរបួស។
ប្រធានាធិបតីអាមរិក លោក​ Donald Trump បានថ្កោលទោសចំពោះការបាញ់ប្រហារនៅអាមេរិក - ảnh 1 ប្រធានាធិបតីអាមរិក លោក Donald Trump បានថ្កោលទោសចំពោះការបាញ់ប្រហារនៅអាមេរិក (រូបថត៖ TTXVN)

ថ្លែងទៅកាន់មជ្ឈស្ឋានសារព័ត៌មានបន្ទាប់ពីមានការវាយប្រហារនៅទីក្រុង El Paso រដ្ឋ Texas និង Dayto រដ្ឋ Ohio លោក Trump ក៏បានលើកឡើងពីបញ្ហាសុខភាពដែលជាមូលហេតុដែលបង្កឡើងឧបទ្ទវហេតុគួរឲ្យសោកស្តាយទាំងនេះ។ មុនពេលមានករណីបាញ់ប្រហារនៅទីក្រុង El Paso រដ្ឋ Texas មានមនុស្សយ៉ាងហោចណាស់ចំនួន ២៩ នាក់ត្រូវបានស្លាប់និង ២៦ នាក់ទៀតរងរបួសនៅពេលដែលជនដៃដលបានបាញ់ប្រហារទៅមនុសុ្សដែលកំពុងទិញទំនិញនៅផ្សារទំនើប Wal-Mart ។ អត្តសញ្ញាណរបស់ជនសង្ស័យដែលត្រូវបានបញ្ជាក់គឺលោក Patrick Crusius ភេទប្រុស អាយុ ២១ ឆ្នាំ ស្បែកស ដែលមកពីទីក្រុង Allen រដ្ឋ Texas ផងដែរ។ នាបច្ចុប្បន្ន ប៉ូលីសកំពុងចាប់ខ្លួនជនសង្ស័យរូបនេះ ដើម្បីស៊ើបអង្កេតពីមូលហេតុនៃការបាញ់ប្រហារនេះ។

          ក្រោយរយៈពេលប្រមាន ១០ ម៉ោងបន្ទប់មក មានករណីបាញ់ប្រហារមួយទៀតបានកើតឡើងនៅទីក្រុង Dayton រដ្ឋ Ohio។ យោងតាមរបាយការណ៍បានអោយដឹងថា មាននុស្សចំនួន ៩ នាក់ត្រូវបានស្លាប់និងយ៉ាងហោចណាស់មានមនុស្ស ២៧ នាក់ទៀតរងរបួសនៅពេលដែលជនសង្ស័យមានឈ្មោះ Connor Betts បានបាញ់ប្រហារនៅផ្លូវលេខ ៥ ខ័ណ្ឌ Oregon ទីក្រុង Dayton។ ក្រោយមក ជនសង្ស័យត្រូវបានប៉ូលិសបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ។នាបច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងស៊ើបអង្កេតមូលហេតុនៃការបាញ់ប្រហារ របស់ Connor Betts ផងដែរ៕

ប្រតិកម្មទៅវិញ