ប្រជាជនពាក់ម៉ាស នៅតាមដងផ្លូវនានាក្នុងទីក្រុងហុងកុង (រូបថត៖ AFP / TTXVN) |
ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាន នៅសេតវិមាននាថ្ងៃទី ១៤ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាស ក្រឹត្យនីតិប្រតិបត្តិស្ដីពី ការបញ្ចប់អនុគ្រោះពាណិជ្ជកម្មសម្រាប់តំបន់រដ្ឋបាល ពិសេស ហុងកុង (ចិន) ដែលពាក់ព័ន្ធទៅនឹងការដែល ចិន បានអនុម័តលើច្បាប់ការពារសន្តិសុខជាតិនៅហុងកុង។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកច្បាស់ថា នាបច្ចុប្បន្ន សហរដ្ឋអាមរិកនឹងប្រព្រឹត្តិចំពោះ ហុងកុង (ចិន) ដូចនឹងចិនដីគោគដែរ ដូច្នេះ “ គ្មានឯកសិទ្ធិពិសេស មិនបានប្រព្រឹត្តិពិសេសអំពីសេដ្ឋកិច្ច ហើយគ្មានការនាំចេញបច្ចេកវិទ្យារសើប” ។ លោក Trump ក៏បានឲ្យដឹងថា លោកបានចុះហត្ថលេខាលើក្រមច្បាប់ហុងកុង ដែលត្រូវបានរដ្ឋសភាអាមេរិកផ្ដល់សច្ចាប័ននាខែកក្កដានេះ។ អាស្រ័យហេតុនេះ អនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មទៅលើមន្ត្រីចិន ដែលពាក់ព័ន្ធទៅនឹងច្បាប់សន្តិសុខដូចដែលបានពោលខាងលើផងដែរ៕