|
ប្រធានាធិបតីអាមេរិក Barack Obama ទៅបោះឆ្នោតបានមុន (VNA) |
(VOVworld) – នាថ្ងៃទី ៧ តុលា ក្នុងដំណើរទស្សនកិច្ចដោយមិនបានប្រាប់មុន
នៅទីក្រុង Chicago រដ្ឋ Illinois ប្រធានាធិបតីអាមេរិក លោក Barack Obama
បានទៅបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់គឺថ្ងៃទី ៨ វិច្ឆិកា ខាងមុខ។
ប្រធានាធិបតី Barack Obama បានបំពេញសិទ្ធិពលរដ្ឋរបស់ខ្លួននៅតំបន់ Cook
របស់រដ្ឋស្រុកកំណើត Illinois។ ទោះបីជាមិនជូនដំណឹងច្បាស់លាស់នឹងគាំទ្រ
បេក្ខជនគណៈបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton ឬ បេក្ខជនគណៈ
បក្សសាធារណៈរដ្ឋ លោក Donald Trump ទេ ប៉ុន្តែ ក្នុងយុទ្ធនាការចលនា
សម្លេងគាំទ្រកន្លងទៅ ប្រធានាធិបតី Barack Obama បានប្រកាសជាច្រើន
លើកជាច្រើន សារគាំទ្រអតីតរដ្ឋមន្ត្រីការបរទេស លោក Hillary Clinton
ព្រមទាំង អះអាងថា៖ មហាសដ្ឋី Donald Trump គ្មានលក្ខណៈសម្បិត្តដើម្បី
ក្លាយទៅជាថ្នាក់ដឹកនាំអាមេរិកទេ៕