ប្រធានាធិបតីហ្វីលីពីនលោក R. Duterte បានប្រកាសដកខ្លួនចេញពីឆាកនយោបាយ

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ២ ខែតុលា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសថា នឹងមិនឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីនៅឆ្នាំ ២០២២ និងដកខ្លួនចេញពីឆាកនយោបាយ។ 
ប្រធានាធិបតីហ្វីលីពីនលោក R. Duterte បានប្រកាសដកខ្លួនចេញពីឆាកនយោបាយ - ảnh 1ប្រធានាធិបតី លោក Duterte បានប្រកាសចាកចេញពីឆាកនយោបាយ (ប្រភព៖ រូបថតអេក្រង់)

ដូច្នេះ លោក Duterte នឹងមិនឈរឈ្មោះជាបេក្ខជនសម្រាប់មុខតំណែងណាមួយ នៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០២២ នោះទេ ប៉ុន្តែនឹងបន្តធ្វើជាប្រធានាធិបតីហ្វីលីពីនរហូតដល់អាណត្តិបច្ចុប្បន្នរបស់លោកបញ្ចប់នៅខែមិថុនាឆ្នាំ ២០២២។

លោក Duterte បានឲ្យដឹងថា  មតិយោបល់របស់ប្រជាជនហ្វីលីពីនភាគច្រើនគឺថា លោកមិនមានលក្ខណៈគ្រប់គ្រាន់ទេ ដូច្នេះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញប្រសិនបើ លោកបន្តឈរឈ្មោះជាអនុប្រធានាធិបតី។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលាដកខ្លួនចេញពីឆាកនយោបាយឡើយ។

គួរគូសបញ្ជាក់ថាយោងតាមរដ្ឋធម្មនុញ្ញហ្វីលីពីន ប្រធានាធិបតីនីមួយៗមានអាណត្តិតែមួយគត់ដែលអូសបន្លាយរយៈពេល ៦ ឆ្នាំ។ ដូច្នោះហើយ លោក Duterte មិនត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះជាប្រធានាធិបតីសម្រាប់អាណត្តិទីពីរឡើយ។ បច្ចុប្បន្ននេះលោក Duterte មិនបាននិយាយពីអ្នកស្នងតំណែងដែលលោកគាំទ្រសម្រាប់តំណែងប្រធានាធិបតីឡើយ៕

ប្រតិកម្មទៅវិញ