ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ថ្លែងសុន្ទរកថាជាតិលើកដំបូង ទៅកាន់រដ្ឋសភាក្នុងទីក្រុង Quezon នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២។ រូបថត៖ AFP/TTXVN |
មន្ត្រីហ្វីលីពីនបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះមានគោលបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងពិសេសរវាងហ្វីលីពីននិងអាមេរិក។ ខណៈពេលដែលមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនត្រឹមតែអំពីសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែក៏ទាក់ទងនឹងពាណិជ្ជកម្មផងដែរ។ មុនពេលចេញដំណើរទៅបំពេញទស្សនកិច្ចនៅអាមេរិក ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានឲ្យដឹងថា លោកនឹងជម្រាបជូនប្រធានាធិបតីអាមេរិក លោក Joe Biden នូវការប្តេជ្ញាចិត្ត បង្កើត "ទំនាក់ទំនងកាន់តែរឹងមាំ" ជាមួយសហរដ្ឋអាមេរិក ក្នុងនោះ រួមទាំងបញ្ហាទាក់ទងនឹងសេដ្ឋកិច្ចផងដែរ៕