|
ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro (ខាងឆ្វេង)និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នាថ្ងៃទី២៦ កញ្ញា (រូបថត៖AP) |
(VOVworld) - ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro នាថ្ងៃទី
២៧ កញ្ញា បានសំដែងក្ដីសង្ឃឹមអំពីការកែលំអរទំនាក់ទំនងជាមួយអាមេរិក មួយថ្ងៃ
ក្រោយពីជំនួបពិភាគ្សាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នៅ
កូឡុំប៊ី។ថ្លែងមតិនៅលើកាណាល់ទូរទស្សន៍ជាតិ លោក Maduro ចាត់ទុកថា
លទ្ធផលនៃជំនួបពោលខាងលើបានបើកចេញសម័យកាលថ្មីក្នុងទំនាក់ទំនងរវាង
វេណេហ្ស៊ុយអេឡាជាមួយអាមេរិក។
មុននោះ រដ្ឋមន្រ្តីលោក Kerry បានជួបពិភាគ្សាជាមួយប្រធានាធិបតីលោក
Maduro អំពីការសាកល្បងសេដ្ឋកិច្ចនិងនយោបាយរបស់វេណេហ្ស៊ុយអេឡា ហើយ
ដាស់តឿនរដ្ឋអំណាច Caracas សហប្រតិបត្តិការជាមួយកម្លាំងប្រឆាំងនៅ ប្រទេស
នេះសំដៅស្វែងរកដំណោះស្រាយសំរាប់វិបត្តិនយោបាយនាបច្ចុប្បន្ន៕