ប្រធានាធិបតីរុស្ស៊ីព្រមានផលវិបាកពីបទដាក់ទណ្ឌកម្មរបស់អាមេរិក |
(VOVworld) – ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានថា៖ បទដាក់ ទណ្ឌកម្មថ្មីរបស់អាមេរិកតម្រង់ទៅលើរុស្ស៊ីដែលព្រឹទ្ធសភាអាមេរិកទើបនឹង អនុម័តនោះនឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស្មុគស្មាញថែមទៀត។ ឆ្លើយសម្ភាសលើ កាណាល់ទូរទស្សន៍ នាថ្ងៃទី ១៧ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានវាយតំលៃថា៖ កាយវិការរបស់អាមេរិកពោលខាងលើគឺគ្មានប្រយោជន៍នៅឡើយទេប៉ុន្តែមិនទាន់ដល់ពេលវេលាប្រតិកម្មណាមួយ ឡើយ។ ប៉ុន្តែ អ្នកប្រមុខ វិមាន Kremlin ព្រមានថា៖ រុស្ស៊ីអាចត្រូវ «កែទម្រង់មាត្រាមួយចំនួន» ឬ «អនុវត្ត បំពេញបន្ថែមវិធានការមួយចំនួនទៀត»។ ថ្នាក់ដឹកនាំរុស្ស៊ីក៏បានអះអាងថា៖ បទដាក់ទណ្ឌកម្មរបស់អាមេរិកមិនធ្វើឲ្យរុស្ស៊ីធ្លាក់ចូលក្នុងភាពទាល់ច្រកទេ៕