ប្រធានាធិបតីរុស្ស៊ីផ្កោលទោសឧបាយកលធ្វើអស្ថិរភាពនៅ Tajikistan

Chia sẻ
(VOVworld) – នាថ្ងៃទី ៦ កញ្ញា ប្រធានាធិបតីរុស្ស៊ី លោក
Vladimir Putin បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគី
 Tajikistan លោក Emomali Rakhmon ហើយហៅបណ្ដាការ
វាយប្រហារភេវរកម្មនាពេលថ្មីៗនេះនៅ Tajikistan គឺជា
ឧបាយកលបង្កអស្ថិរភាពប្រទេសនេះ។ 

ប្រធានាធិបតីរុស្ស៊ីផ្កោលទោសឧបាយកលធ្វើអស្ថិរភាពនៅ Tajikistan - ảnh 1
ប្រធានាធិបតីរុស្ស៊ីផ្កោលទោសឧបាយកលធ្វើអស្ថិរភាពនៅ Tajikistan (Image: VNA)

(VOVworld) – នាថ្ងៃទី ៦ កញ្ញា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួប
សន្ទនាតាមទូរស័ព្ទជាមួយសមភាគី Tajikistan លោក Emomali Rakhmon ហើយ
ហៅបណ្ដាការវាយប្រហារភេវរកម្មនាពេលថ្មីៗនេះនៅ Tajikistan គឺជាឧបាយក
លបង្កអស្ថិរភាពប្រទេសនេះ។ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពដំណើរការចរ
ចារដោយឡែកនៅសន្និសីទកំពូលរបស់អង្គការ សន្ធិសញ្ញាសន្តិសុខសមូហភាព
ដែលនឹងត្រូវបានរៀបចំឡើងនៅទីក្រុង Dushanbe នាថ្ងៃទី ១៥ កញ្ញា ខាងមុខ។
 ប៉ូលីសចំនួន ៣០ នាក់ត្រូវស្លាប់និង ជនប្រដាប់អាវុធចំនួន ៩ នាក់ទៀតត្រូវបាន
កំទិចក្នុងការវាយប្រហារភេវរកម្មនៅ ជាយរដ្ឋធានី Dushanbe និងទីរួមស្រុក Vahdat
របស់ Tajikistan។ ប្រធានាធិបតី Emomali Rakhmon បានឲ្យដឹងថា៖ ការវាយប្រហារ
ភេវរកម្មនេះត្រូវបានរៀបចំ​ ឡើងដោយជនគាំទ្រអង្គការរដ្ឋឥស្លាមស្វ័យប្រហាស
 (IS)៕​

ប្រតិកម្មទៅវិញ