រុស្ស៊ីមានបំណងចង់ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងបួននៅលើពិភពលោក ហើយដើម្បីសម្រេចបានគោលដៅនេះ ប្រធានាធិបតីរុស្ស៊ីបានប្រកាសពីផែនការអភិវឌ្ឍន៍របស់រុស្ស៊ី រួមទាំងភារកិច្ចឈានចូលក្រុមប្រទេសកំពូលទាំង ១០ ទាក់ទងនឹងខ្លឹមសារវិទ្យាសាស្ត្រ និងការរចនា (R&D) ក្នុងរយៈពេល៦ឆ្នាំខាងមុខ ការអនុវត្តបដិវត្តន៍ប្រព័ន្ធឌីជីថល ការបង្កើនផលិតភាពការងារ (រំពឹងថា រហូតដល់ឆ្នាំ២០៣០ មានធុរកិច្ចខ្នាតធំនិងមធ្យមយ៉ាងហោចណាស់ ៤០% នឹងចូលរួមក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ) ការកែលម្អគុណភាពទីផ្សារការងារ កសាងស្តង់ដារនៃការវិនិយោគនៅទូទាំងសហព័ន្ធ កែលម្អប្រព័ន្ធពន្ធដារ។ លោកក៏បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០៣០ ចំណែកនៃការនាំចូលក្នុងប្រទេសរុស្ស៊ីនឹងថយចុះមកត្រឹម ១៧% ពីកម្រិត ១៩% កាលពីឆ្នាំមុន។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្លែងនៅក្នុងជំនួបជាមួយតំណាងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនៅទីក្រុង St. Petersburg នៅថ្ងៃទី ៥ ខែមិថុនា។ រូបថត៖ AA/TTXVN |
ទាក់ទងនឹងពាណិជ្ជកម្មអន្តរជាតិ លោកប្រធានាធិបតី Putin បានប្រកាសថា រុស្ស៊ីនឹងកែលម្អសុវត្ថិភាពនិងប្រសិទ្ធភាពនៃការជួញដូរដោយរូបិយប័ណ្ណក្នុងស្រុក រួមទាំងតាមរយៈក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន BRICS។ ទិសដៅមួយសម្រាប់រុស្ស៊ីក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្មអន្តរជាតិគឺការកសាង និងកែលម្អផ្លូវដឹកជញ្ជូនអន្តរទ្វីបទៅកាន់ទិសបូព៌ា ហើយទន្ទឹមនឹងនោះរៀបចំផែនការអភិវឌ្ឍច្រករបៀងអន្តរជាតិខាងជើង-ខាងត្បូង៕