ប្រធានាធិបតីរុស្ស៊ី លោក​ Putin បានដាក់ឯកសារទៅគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត ដើម្បីចុះឈ្មោះជា បេក្ខជន​ប្រធានាធិបតី

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ១៨ ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដាក់ឯកសារទៅគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត ដើម្បីចុះឈ្មោះជាបេក្ខជនប្រធានាធិបតីរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក​ Putin បានដាក់ឯកសារទៅគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត ដើម្បីចុះឈ្មោះជា បេក្ខជន​ប្រធានាធិបតី - ảnh 1ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបថត៖ TASS

សំណុំឯកសាររបស់លោកត្រូវបានទទួលដោយគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត ហើយលោកជាមនុស្សដំបូងដែលបានដាក់ឯកសារ ក្នុងនាមជាបេក្ខជនឯករាជ្យ។ យោងតាមច្បាប់សហព័ន្ធរុស្ស៊ី គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតនឹងមានរយៈពេល ៥ ថ្ងៃដើម្បីពិចារណាលើការចុះឈ្មោះ។ បន្ទាប់ពីមានការសម្រេចចិត្តអនុម័តរបស់គណៈកម្មាធិការបោះឆ្នោត លោក ពូទីន នឹងចាប់ផ្តើមប្រមូលលិខិតចុះហត្ថលេខាគាំទ្រ។ លោកត្រូវការលិខិតចុះហត្ថលេខាយ៉ាងហោចណាស់ ៣០០.០០០ និងប្រគល់ជូនគណៈកម្មាធិកាកណ្តាលរៀបចំការរបោះឆ្នោត មុនថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤។

ការបោះឆ្នោតប្រធានាធិបតីសហព័ន្ធរុស្ស៊ីនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនាឆ្នាំ២០២៤។ នេះនឹងជាការបោះឆ្នោតប្រធានាធិបតីរយៈពេល ៣ ថ្ងៃដំបូងនៅសហព័ន្ធរុស្ស៊ី៕


ប្រតិកម្មទៅវិញ