ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas (រូបថត៖ AFP/TTXVN) |
ទីភ្នាក់ងារសារព័ត៌មានជាផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានឲ្យដឹងថាលោកប្រធានាធិបតី Abbas បានប្រកាសដូចពោលខាងលើនេះក្នុងការធ្វើកចិ្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីលីបង់ លោក Michel Aoun ។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានជូនដំណឹងដល់សមភាគី លោក Abbas ថាលោកបានបដិសេដ ផែនការរបស់អាមេរិក ហើយបានអះអាងថាភាពស្របច្បាប់អន្តរជាតិគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីនផងដែរ។
រីឯខ្លួនវិញ ប្រធានាធិបតីលីបង់ លោក Michel Aoun បានលើកច្បាស់ថាប្រទេសលីបង់ គាំទ្រសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីនយ៉ាងពេញទំហឹង ហើយបានសម្តែងក្តីសង្ឃឹមថាប្រទេសអារ៉ាប់ទាំងអស់នឹងមានគោលជំហរឯកភាពនិង គាំទ្រយ៉ាងប្តូរផ្តាច់ចំពោះសិទ្ធិស្របច្បាប់របស់ជនប៉ាឡេស្ទីនផងដែរ៕