ការសម្រេចនេះ ត្រូវបានធ្វើឡើងក្នុងបរិបទនៃភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់អស់រយៈពេលជាច្រើនថ្ងៃនៅភាគខាងត្បូងប្រទេសប្រេស៊ីល បានឆក់យកជីវិតមនុស្សជិត ១៥០ នាក់ និងបង្ខំមនុស្សរាប់សែននាក់ឱ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។
អ្នកជួយសង្គ្រោះបានជម្លៀសប្រជាជនចេញពីតំបន់ជន់លិចក្នុងរដ្ឋ Rio Grande do Sul (ប្រេស៊ីល) កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។ (រូបថត៖ THX/TTXVN) |
អាជ្ញាធររដ្ឋ Rio Grande do Sul ភាគខាងត្បូងនៃប្រទេសប្រេស៊ីល បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់បានកើនឡើងដល់ ១៤៧ នាក់ ខណៈដែលមនុស្ស ១២៧ នាក់នៅតែបាត់ខ្លួន មនុស្សជាង ៦១៩.០០០ នាក់ត្រូវចាកចេញពីផ្ទះ សម្បែង នៅពេលដែលភ្លៀងនៅតែធ្លាក់ខ្លាំង។ តំបន់ជាច្រើននៅក្នុងទីក្រុង Porto Alegre ក្នងុរដ្ឋ Rio Grande do Sul ដែលមានប្រជាជនប្រហែល ១,៤ លាននាក់ នៅតែលិចលង់ដោយទឹកជំនន់។ បច្ចុប្បន្ន ប្រតិបត្តិការជួយសង្គ្រោះកំពុងជួបការលំបាកជាច្រើន៕